
ល្អមើលទៀតហើយ Premier League សប្តាហ៌ទី៤នេះ!!! ផ្សាយបន្តផ្ទាល់សុទ្ធតែក្រុមខ្លាំងៗ
បាល់ទាត់ Premier League របស់ England បានបន្តដល់សប្តាហ៏ទី ៤ហើយនៅថ្ងៃសៅរ៌ ទី០១ ដើមខែកញ្ញានេះ។ ក្រុមការពារតំណែងជើងឯក Manchester City បានរបូត ២ពិន្ទុក្នុងសប្តាហ៏ទី៣ កន្លងទៅពេលប៉ះក្រុមចំណូលថ្មី Wolverhampton បញ្ចប់ដោយលទ្ធផល ១-១។ បច្ចុប្បន្នមានតែក្រុម៤ប៉ុណ្ណោះ ដែលប្រកួតបើកឆាក៣សប្តាហ៏ទទួលបាន ៩ពិន្ទុគឺ Liverpool, Tottenham Hotspur, Chelsea និង Watford។ ខណៈដែល Arsenal និង ManU ហាក់ដូចមិនទាន់រៀបចំខ្លួនបានស្រួលបួលនៅឡើយទេសំរាប់រដូវកាលថ្មីនេះ។
ខាងក្រោមនេះគឺជាតារាងការប្រកួតសប្តាហ៏ទី៤ របស់ក្របខ័ណ្ឌ Premier League និងគូរប្រកួតដែលត្រូវចាក់ផ្សាយបន្តផ្ទាល់នៅស្ថាប័ន CBS (CTN, CNC, MYTV)។ ៣គូដែលទស្សន៌និកជននិងបានទស្សនាលើកញ្ចក់ទូរទស្សន៌មានដូចជាៈ Chelsea vs AFC Bournemouth, Manchester City vs Newcastle និង Watford vs Spur។
សប្តាហ៏នេះ MSR មានប្រវត្តិជួបគ្នា៥លើកចុងក្រោយរបស់ក្រុមទាំង៦ដែលត្រូវបានផ្សាយបន្តផ្ទាល់បង្ហាញជូនដល់ទស្សនិកជនផងដែរៈ
*** ប្រវត្តិជួបគ្នា៥លើកចុងក្រោយរបស់ Chelsea vs AFC Bournemouth
01.02.2018 Chelsea 0 – 3 Bournemouth
21.12.2017 Chelsea 2 – 1 Bournemouth
28.10.2017 Bournemouth 0 – 1 Chelsea
08.04.2017 Bournemouth 1 – 3 Chelsea
26.12.2016 Chelsea 3 – 0 Bournemouth
*** ប្រវត្តិជួបគ្នា៥លើកចុងក្រោយរបស់ Manchester City vs Newcastle United
21.01.2018 Manchester City 3 – 1 Newcastle
28.12.2017 Newcastle 0 – 1 Manchester City
20.04.2016 Newcastle 1 – 1 Manchester City
03.10.2015 Manchester City 6 – 1 Newcastle
22.02.2015 Manchester City 5 – 0 Newcastle
*** ប្រវត្តិជួបគ្នា៥លើកចុងក្រោយរបស់ Watford vs Tottenham Hotspur
01.05.2018 Tottenham 2 – 0 Watford
02.12.2017 Watford 1 – 1 Tottenham
08.04.2017 Tottenham 4 – 0 Watford
01.01.2017 Watford 1 – 4 Tottenham
06.02.2016Tottenham 1 – 0 Watford
គិតត្រឹមសប្តាហ៏ទី៣ Liverpool ជាក្រុមធ្វើបានល្អជាងគេ ដោយមិនទាន់មានក្រុមណាស៊ុតបញ្ចូលទីបានឡើយ Clean-Sheet ៣ប្រកួតជាប់គ្នាតែម្តង៕