
រឿងមួយនេះដែលធ្វើ Xavi សសើរ Adama Traore មិនដាច់ពីមាត់
អ្នកចាត់ការ Barcelona លោក Xavi Hernandez បាននិយាយពីគុណសម្បិត្តកីឡាករ Adama Traore នៅពេលដែលកីឡាកររូបនេះលេងបានយ៉ាងល្អសម្រាប់ការប្រកួតជ័យជម្នះលើ Atletico Madrid ជាមួយលទ្ធផល ៤–២ នឹងកំពុងឈរ Top4 ។
ក្រោយចប់ការប្រកួតលោក Xavi បាននិយាយថា៖ “Adama ជាកីឡាករដែលមានគំនិតគិតគូរបានល្អក្នុងទីលាន ព្រោះគេដឹងស្ថានការក្នុងការប្រកួតថាពេលណាគួរបញ្ជូនបាល់ ហើយគេបានសម្រេចចិត្តត្រូវច្រើននាថ្ងៃនេះ”។
“យោងតាមផ្នែកកាយសម្បទាគេមានកម្លាំងខ្លាំងមួយ។ គេជាខ្សែប្រយុទ្ធស្លាបពិតប្រាកដមួយរូប នឹងជួយយើងបានច្រើនក្នុងការប្រកួត គេជាកីឡាករដ៏អស្ចារ្យ ៕
អត្ថបទ – Monsoon