ផ្លូវការ ! វិសាខា យកបានខ្សែប្រយុទ្ធជម្រើសជាតិ កាណាដា
ក្លិបបាល់ទាត់ វិសាខា បានប្រកាសជាផ្លូវការក្នុងការនាំយកខ្សែប្រយុទ្ធ Marcus Haber ដែលជាជម្រើសជាតិកាណាដា ខណៈធ្លាប់លេងនៅក្លិបធំៗ សម្រាប់រដូវកាលថ្មី ២០២១ នៃលីគកំពូលកម្ពុជា ដែលចាប់ផ្ដើមក្នុងខែ មិនា ឆ្នាំ២០២១ខាងមុខនេះ ។
រដូវកាល ២០១០ -១១ កីឡាករ Marcus Haber ធ្លាប់ជាខ្សែប្រយុទ្ធរបស់ West Brom ប៉ុន្តែមិនបានបង្ហាញខ្លួននោះទេ ក្រោយមកក៏បានទៅចូលរួមជាមួក្លឹបធំៗមួយចំនួននៅអឺរ៉ុប មុនមកដល់ទឹកដីកម្ពុជា ជាមួយ វិសាខា ក្នុងឆ្នាំ ២០២១ នេះ ។
សូមបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំ រូបនេះ នឹងពាក់អាវលេខ ១១ នៅក្លឹបវិសាខា ៕