ក្លិបបាល់ទាត់ភ្នំពេញក្រោនប្រកាសឈ្មោះថ្មីសម្រាប់កីឡដ្ឋាន RSN
កម្មវិធីបង្ហាញអាវថ្មីឆ្នាំ២០១៩ និងបង្ហាញឈ្មោះកីឡដ្ឋានថ្មី របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានធ្វើឡើងនៅល្ងាចថ្ងៃទី ២៥ ខែ មិនា ឆ្នាំ២០១៩ ក្នុងនោះក្លិបប្រកាសថាកីឡដ្ឋាន RSN នឹងប្តូរឈ្មោះទៅជាកីឡដ្ឋាន Smart RSN វិញចាប់ពីពេលនេះតទៅ ។
សូមបញ្ជាក់ថាកីឡដ្ឋាន RSN បានចាប់ផ្តើមសាងសង់ឡើងក្នុងឆ្នាំ ២០១៥ ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ៥០០០នាក់ ខណៈនៅរដូវកាលថ្មីនេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានសម្រេចរុះរើ និងកែលម្អកន្លែងអង្គុយទស្សនារបស់អ្នកគាំទ្រនិងមានការជួសជុលកៅអីថ្មីដែលមានគុណភាពល្អជាងកៅអីមុន និងប្រើប្រាស់បានយូរ ៕ រូបភាព៖ ក្លិបភ្នំពេញក្រោន