ក្រុមនារីចិនឈ្នះជើងឯកអាស៊ី ខណៈវៀតណាមឡើង World Cup នារីលើកដំបូង
ក្រុមបាល់ទាត់នារីចិន បានគ្រងតំណែងជើងឯកអាស៊ី Asia Women’s Championship 2022 និងជាលើកទី៩ ក្រោយឈ្នះកូរ៉េខាងត្បូង៣ទល់នឹង២។
ក្រុមនារីកូរ៉េខាងត្បូងដែលសម្លឹងឆ្ពោះទៅតំណែងជើងឯកលើកដំបូង បាននាំមុខ២ទល់នឹង០មុន តែត្រូវរបូត៣គ្រាប់វិញ។
ចំណែកការប្រកួត Play-Off យកកៅអីទៅ World Cup នារី ឆ្នាំ២០២៣វិញ វៀតណាម បានយកឈ្នះឆាយនីសតៃប៉ិ ២ទល់នឹង១។
នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលក្រុមនារីវៀតណាម បានទៅ World Cup។ ដូច្នេះពួកគេនឹងរួមដំណើរជាមួយជប៉ុន, កូរ៉េខាងត្បូង ចិន និងហ្វីលីពីន៕