កូន CR7 រួមចំណែកឈ្នះជើងឯកយុវជន U13 អារ៉ាប៊ីសាអ៊ូឌីត
Ronaldo Jr កូនប្រុសរបស់ Cristiano Ronaldo បានរួមចំណែកជួយក្រុមយុវជនអាយុក្រោម១៣ឆ្នាំ Al Nassr ឈ្នះជើងឯក U13 Saudi Premier League។
ក្នុងការអបអរតំណែងជើងឯក ក្រុមការងារ Al Nassr បានដាក់រូប Ronaldo Jr ចំកណ្ដាលគេតែម្ដង។
យុវជនកើតឆ្នាំ២០១០បានចាកចេញពីក្រុមថ្នាល Manchester United ក្នុងឆ្នាំ២០២២ ក្រោយការចែកផ្លូវរបស់គេនៅ Old Trafford។ កាលនៅ Juventus វិញ គេរកបាន៥៩គ្រាប់ពីការប្រកួត២៨លើក។
ជីដូនរបស់គេ គឺអ្នកស្រី Dolores Aveiro ធ្លាប់គិតថា Ronaldo Jr អាចនឹងល្អជាងឪពុករបស់គេទៀតផង៕