
ក្រោយឈ្នះ Ballon d’Or ខ្សែបម្រើ Luka Modric បង្ហើបពាក្យមួយឃ្លាទៅកាន់អ្នកគាំទ្រ Real Madrid
ក្រោយពីក្លាយជាម្ចាស់ពានរង្វាន់ Ballon d’Or កាលពីម្សិលមិញ ខ្សែបម្រើ Luka Modrid បានបង្ហើបថារូបគេគ្មានគម្រោងចេញពី Real Madrid ឡើយ។
កីឡាករជម្រើសជាតិក្រូអាតបាននិយាយថា វាពិតជាពិបាកក្នុងការរកពាក្យមកបង្ហាញពីអារម្មណ៍របស់ខ្ញុំពេលនេះ។ ខ្ញុំពិតជាសប្បាយចិត្តនិងដឹងគុណទៅអ្នកគ្រប់គ្នាដែលបានទទួលស្គាល់ពីការលេងរបស់ខ្ញុំ”។
Modric បានបន្ថែមទៀតថាខ្ញុំសល់កុងត្រារយៈពេល២ឆ្នាំទៀត។ ក្លឹបបានបង្ហាញខ្ញុំជាច្រើននៃការស្រឡាញ់ ហើយខ្ញុំចង់ចូលនិវត្តន៍នៅ Real Madrid តែម្ដង។
គួរបញ្ចាក់ថា ខ្សែបម្រើ Luka Modric បានឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ២០១៨ ហើយក៏ជាលើកទី១ ដែលម្ចាស់ពានមិនមែនជា Lionel Messi ឬ Cristiano Ronaldo ក្នុងពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ។