លោក Mourinho ផ្តែផ្តាំដល់កូរ៉េខាងត្បូងអោយមើលថែរក្សា Son ផង
(BC-99)
លោក Jose Mourinho គ្រូបង្វឹកក្រុម Tottenham បានបង្ហាញនូវក្តីបារម្ភរបស់ខ្លួនចំពោះកីឡាករ Heung-min Son ដែលនឹងអាចត្រូវកូរ៉េខាងត្បូងកោះហៅទៅចូលរួមក្រុមជម្រើសជាតិរបស់ខ្លួនក្នុងថ្ងៃ FIFA Day។
ខ្សែប្រយុទ្ធរូបនេះបានរងរបួសត្រគាកនាងំឡុងពេលប្រកួតជាមួយក្រុម Newcastle United ដែលទទួលបានលទ្ធផលស្មើ ១-១ កាលពីថ្ងៃអាទិត្យកន្លងទៅ។ ដោយខ្លាចក្រែងការចូលរួមលេងអោយក្រុមជម្រើសជាតិវាកាន់តែធ្វើអោយ Son រងរបួសលើសដើមលោក Mourinho បានក៏បានលើកជាមតិយោបល់ដល់ក្រុមជម្រើសជាតិកូរ៉េថា “ខ្ញុំរំពឹងថាគាត់នឹងវិលត្រឡប់វិញដោយសុខភាពល្អបន្ទាប់ពីជួយក្រុមជម្រើសជាតិ។ ខ្ញុំសង្ឃឹមថាគ្រូបង្វឹកក្រុមជម្រើសជាតិទាំងឡាយនឹងយល់ពីកីឡាកររបស់ក្រុម Tottenham ដែលកំពុងតែមានកម្មវិធីប្រកួតប្រជែងយ៉ាងមមាញឹកប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ខ្ញុំសំណូមពរឲ្យមើលថែពួកគេផងដើម្បីចៀសវាងការគ្រោះថ្នាក់ណាស់” ។
គួរបញ្ជាក់ដែរថា Tottenham Hot Spurs ទើបតែបានទម្លាក់ក្រុមតោខៀវ Chelsea ចេញពីក្របខណ្ឌ Carabao Cup កាលពីយប់ម៉ិញនេះ។ ក្រោមការដឹកនាំដោយលោក Jose Mourinho Spur ក៏នឹងត្រូវធ្វើការប្រកួតជាមួយក្រុម Maccabi Haifa ជើងទី២ជម្រុះក្របខណ្ឌ EUROPA League នារាត្រីថ្ងៃសុក្រ រួចបន្តធ្វើដំណើរទៅកាន់ផ្ទះ Manchester United នៅថ្ងៃអាទិត្យសប្តាហ៍នេះដែរ។