ផល សោភ័ណ្ឌ កំពុងធ្វើឲ្យ កែវ កាំងវ៉ាន់ ស្រពិចស្រពិលចេញទៅប្រកួតនៅអូស្រ្តាលី
បេសកកម្មព្រឹត្តិការណ៍ គោលជល់ អ្នកតស៊ូគុនខ្មែរដំណើរឆ្ពោះទៅតាមខេត្ត បានបញ្ចប់យុទ្ធនាការលើកទី២របស់ខ្លួនដោយជោគជ័យ ហើយស្របពេលនៃជ័យជំនះរបស់គុនខ្មែរប្រកួតអន្តរជាតិទាំង២រូប ក្នុងនោះ ឡៅ ចិត្រា ឈ្នះកីឡាករថៃ ម៉ៃសុទ្ធ និង ផល សោភ័ណ្ឌ ផ្តួលឲ្យ កែវ កាំងវ៉ាន់ ដោយលោកអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹក៣។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សូមបញ្ជាក់ថាកីឡាករគុនថៃ កែវ កាំងវ៉ាន់ គឺជាកីឡាករជម្រើសជាតិថៃ ដែលត្រៀមខ្លួនចេញទៅប្រកួតនៅអូស្រ្តាលី នៅពេលឆាប់ៗខាងមុននេះ តែអកុសលអ្វី ក៏បានទទួលរងរបួស២កន្លងដោយសារតែកែង ផង សោភ័ណ្ឌ ណាមួយដោយយោងទៅលើរបួសរបស់កីឡាករថៃរូបនេះគ្រោះថ្នាក់ពេក ទើបលោកគ្រូេពទ្យសម្រេចចិត្តបញ្ឈប់ការប្រកួតរបស់គេក្នុងទឹក៣តែម្តង។
បើតាមដឹង មុននឹងកីឡាករ កែវ កាំងវ៉ាន់ ឡើងប្រកួតជាមួយ ផល សោភ័ណ្ឌ លោកគ្រូ ថាវិន សដានឆ័យ បានប្រាប់កីឡាកររបស់លោកឲ្យដឹងថា នៅពេលប្រកួតជាមួយ ផល សោភ័ណ្ឌ ហាមព្រហើន និងដើរចូលវ៉ៃឌឺដងផ្តេសផ្តាស់ប្រយ័ត្នបែក តែកីឡាកររូបនេះមិនស្តាប់បណ្តាំលោកក៏ជួបរឿងបែបនេះតែម្តង ព្រោះលោក ថាវិន ដឹងថា កែវ កាំងវ៉ាន់ ក្រោយពីប្រកួតជាមួយ ផល សោភ័ណ្ឌ រួចនឹងមានភារកិច្ចចេញទៅប្រកួតនៅអូស្រ្តាលី ឥឡូវបែកធំ២កន្លែងទៀត មិនដឹងជាយ៉ាងម៉េចយ៉ាណានោះទេ៕