ខឹងចិត្តជប៉ុនអត់ស្គាល់គុនខ្មែរ ពៅ សក្តិសិទ្ធ សុខចិត្តឡើងប្រកួតមិនយកតម្លៃខ្លួន
អ្នកប្រដាល់គុនខ្មែរ ពៅ សក្តិសិទ្ធ ដែលបានរៀបការហើយទៅរស់នៅធ្វើការនៅឯប្រទេសជប៉ុន បានធ្វើឲ្យបងប្អូនគាំទ្រគុនខ្មែរមួយចំនួនមានការភ្ញាក់ផ្អើល ក្រោយពីបានឃើញវត្តមានរបស់គុនខ្មែររូបនេះធ្វើការប្រកួតនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ នៅទឹកដីប្រទេសជប៉ុនខាងមុខនេះ ស្របពេលដែលគេដឹងថា ពៅ សក្តិសិទ្ធ បានផ្អាកអាជីពជាអ្នកប្រដាល់គុនខ្មែរយូរមកហើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
យោងតាមកិច្ចសំភាសន៍ជាមួយ MSR SPORT តាមសារជាសំលេងហ្វេសប៊ុក កូនសិស្សរបស់លោកគ្រូ មាស សុខគ្រី រូបនេះបាននិយាយថា៖ ពិតណាស់! ខ្ញុំពិតជាធ្វើការប្រកួតនៅថ្ងៃទី២៩ ចុងខែនេះមែន ដោយប្រកួតជាមួយជនជាតិជប៉ុនលើប្រភេទទំងន់៧៤គីឡូក្រាម ដោយដៃគូរបស់ សក្តិសិទ្ធ មានឈ្មោះថា តុមុគិ សម្រាប់លក្ខណប្រកួតគឺខុសប្លែកពីនៅស្រុកខ្មែរ ដោយរូបគេប្រកួតចំនួន៣ទឹក ហើយក្នុងមួយទឹកមាន២នាទី។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ពៅ សក្តិសិទ្ធ បានបញ្ជាក់ទៀតថា រូបគេមិនយកតម្លៃខ្លួនឡើយ សម្រាប់ការប្រកួតជាមួយកីឡាករជប៉ុន តុមុគិ មូលហេតុក៏ដោយសារតែឈឺចិត្តពេក ព្រោះឃើញតែកីឡាករថៃគេមកផ្សព្វផ្សាយក្បាច់គុនគេបាក់ទឹកបាក់ដី ចំណែកឯគុនខ្មែរយើងវិញគេមិនសូវស្គាល់ឡើយ ដូច្នេះហើយទើប សក្តិសិទ្ធ ទ្រាំខឹងមិនបាន ហើយក៏សុំវ៉ៃជាមួយកីឡាករជប៉ុនដោយមិនយកតម្លៃខ្លួនតែម្តង។ ដើម្បីកុំឲ្យខ្មាស់គេនៅកម្មវិធីនាថ្ងៃទី២៩ខាងមុខនេះ ក្នុងនាមជាកីឡាករគុនខ្មែរ១រូប ពៅ សក្តិសិទ្ធ សុខចិត្តទ្រាំលំបាកខ្លួនឯង ដោយសុខចិត្តសុំថៅកែចេញពីធ្វើការមុនម៉ោងដើម្បីឆ្លៀតពេលមកហ្វឹកហាត់បង្កើនស្ទុះ។ សូមបញ្ជាក់ថា ការប្រកួតនេះធ្វើឡើងនៅថ្ងៃទី២៩ ចុងខែនេះ នាទីក្រុងហុកកៃដូ ប្រទេសជប៉ុន៕