កីឡាករក្លិបនាយកដ្ឋានអង្គរក្ស សម្រេចផ្អាកចេញប្រកួត
កីឡាករគុនខ្មែរនៃក្លិប ប្រដាល់នាយដ្ឋានអង្គរក្ស ទាំងអស់នឹងមិនចេញប្រកួតតាមកម្មវិធីផ្សេងនោះទេចាប់ពីសប្តាហ៍នេះទៅ ។ ការសម្រេចចិត្តដូចនេះ ដោយសារបញ្ហាកូវីដ១៩ នៅតែបន្តកើនឡើងរាល់ថ្ងៃនៅ ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន ។
លោក ស៊ន អេលីត ម្ចាស់ក្លិប នាយកដ្ឋានអង្គរក្ស បានប្រកាសថា លោកសម្រេចផ្អាកការដាក់ឈ្មោះកីឡាករចេញប្រកួតហើយ ដើម្បីការពារកូវីដ១៩ ។ លោក បន្ថែមថា កីឡាករទាំងអស់នឹងត្រូវហ្វឹកហាត់ ហូបចុក ក្នុងក្លិប ហើយមិនអនុញ្ញាតអោយធ្វើដំណើរទៅណាឡើយ ។
លោក ស៊ន អេលីត បញ្ជាក់ថា កីឡាករទាំងអស់នឹងអាចចេញប្រកួតបាន នៅពេលស្ថានភាពកូវីដ១៩ បានធូរស្បើយ និងអាចគ្រប់គ្រងបានទាំងស្រុង ៕