មាស ម៉ើ៖ សមត្ថភាពខ្ញុំមាន តែខ្វះអ្នកដឹកនាំ
កុំតូចចិត្តនិងកីឡាស្រុកយើង ហើយក៏កុំអន់ចិត្តនឹងសមត្ថភាពខ្លួនឯងអី សមត្ថភាពខ្ញុំមាន តែខ្វះអ្នកដែលមានសមត្ថភាពដឹកនាំខ្ញុំ, ទាំងនេះគឺជាសំដីមួយចំនួនដែលអ្នកប្រដាល់មហាកំលាំង មាស ម៉ើ បាននិយាយឲ្យធូរចិត្តដោយបានសរសេរបង្ហាះនៅលើគណនីយផែកផ្ទាល់ខ្លួនរបស់គេ នៅលើសំនេរទាំងនោះ មាស ម៉ើ ក៏បានបញ្ជាក់បន្ថែមទៀតថា ពេលដែលរូបគេចេញទៅប្រកួតនៅក្រៅប្រទេសម្តងៗ អ្នកដែលដឹកនាំមួយចំនួនចង់បានតែលុយជៀសជាងកត្តិយស ដោយមិនគិតពីស្ថានភាពរបស់កីឡាករ។ ជាមួយគ្នានោះ មាស ម៉ើ ក៏សុំផ្តាំទៅគ្រូមួយចំនួន កុំចង់បានតែផលប្រយោជន៍ផ្ទាល់ខ្លួនពេក ត្រូវគិតពីប្រយោជន៍រួម និងមុខមាត់ជាតិ។

មាស ម៉ើ ( One Championship )
គួររំលឹកផងដែរថា កន្លងមកគេធ្លាប់ឃើញវត្តមានរបស់អ្នកប្រដាល់គុនខ្មែរនិងចំបាប់រូបនេះ ធ្លាប់ចេញទៅប្រកួតនៅក្រៅស្រុកពិសេសក្នុងទឹកដីប្រទេសថៃ ហើយក៏ធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធី ONE Champions ដោយ៣ប្រកួតចុងក្រោយរបស់គេគឺមិនបានទទួលជោគជ័យនោះឡើយ។ ហើយដោយសារតែបញ្ហាជីវភាព និង របួសខ្លះៗ បានធ្វើអោយអ្នកប្រដាល់មានដើមកំណើតក្នុងខេត្តកំពង់ធំរូបនេះ ត្រូវបានបាត់មុខមួយរយៈធំពីសង្វៀនក្នុងស្រុក និង ក្រៅស្រុក ជាមួយគ្នានោះ ក្រោយចប់បេសកម្មព្រឹត្តិការណ៍ស៊ីហ្គេមនាប្រទសហ្វីលីពីនលើវិញ្ញាសារយូដូ មិនជោគជ័យអ្នកប្រដាល់គុនចម្រុះ មាស ម៉ើ គ្រោងនឹងវិលមកសង្វៀន MMA វិញក្រោយពីសម្រាកអស់រយៈពេល១ឆ្នាំកន្លងមក ហើយសម្រាប់ការវិលមកវិញនេះរូបគេចង់ពង្រឹងក្បាច់សេរីគុនខ្មែរបន្ថែមលើកជំនាញគុនចម្រុះរបស់ខ្លួនដោយសារការបរាជ័យ៣ប្រកួតចុងក្រោយនៅ One Championship រូបគេមានចំំណុចខ្វះខាតការវ៉ៃបែបគុនខ្មែរ ។
សូមបញ្ជាក់ថា ម្ចាស់ខ្សែក្រវាត់ KWC របស់ MYTV បានប្រាប់ MSR SPORT ថា រូបគេពិតជាចង់វិលមកសង្វៀនវិញពិតប្រាកដមែន ដោយកំពុងស្វែងរកក្លិបណាមួយដែលសមស្របលើអ្វីដែលរូបគេចង់បានគឺអាចបង្ហាត់គេផង និងហាត់ខ្លួនផង ព្រោះអាចទទួលបានចំណូលខ្លះ ។ បន្ថែមលើនេះអ្នកប្រយុទ្ធខេត្តកំពង់ធំ ចង់ហាត់គុនខ្មែរនិងឡើងប្រកួតគុនខ្មែរតាមស្ថានីយ៍ទូរទស្សន៍ខ្លះៗ ដើម្បីជាទន់មួយក្នុងការពង្រឹងក្បាច់ MMA របស់ខ្លួនពេលប្រកួតលើសង្វៀន One Championship ជាដើម ។ មាស ម៉ើ បន្តថាចំណុចខ្សោយរបស់ខ្លួនគឺការវ់ៃបែបប្រដាល់សេរី ខណៈផ្នែកខាងបោកចំបាប់ រឺ យូដូ រូបគេអាចធ្វើបានល្អ ទើបចង់ហាត់គុនខ្មែរអោយបានច្រើនមុនចូលប្រឡូកនៅ One Championship វិញ។
ក៏សូមបញ្ជាក់សារឡើងវិញថា សូមបញ្ជាក់ថា មាស ម៉ើ ជាកីឡាករគុនចម្រុះកម្ពុជាម្នាក់ដែលប្រកួតជាង៣០នៅទឹកដីកម្ពុជានិងថៃមិនដែលចាញ់និងធ្លាប់ឈ្នះខ្សែក្រវាត់ KWC ទៀតផង ប៉ុន្តែក្រោយពីចាញ់៣ប្រកួតជាប់គ្នាក្នុងព្រឹត្តិការណ៍ One Championship ធ្វើអោយគេសម្រេច ផ្អាកការឡើងសង្វៀនតាំងពីចុងឆ្នាំ២០១៨រហូត ហើយចាប់ផ្តើមវិលមកការប្រកួតវិញ្ញាសារ ជឺជីតស៊ូ នៅប្រទេសចិន និងយូដូ នៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នាប្រទេស ហ្វីលីពីន ដែលទើបបញ្ចប់ថ្មីៗដោយរូបគេប្រកួតជុំទី១ឈ្នះ ម៉ាឡេស៊ី ប៉ុន្តែជុំទី២ចាញ់ម្ចាស់ផ្ទះធ្វើអោយបាត់បង់ឱកាសយកមេដាយតែម្តង ៕