ឃុន ឌីម៉ា និយាយអំពីចំណាប់អារម្មណ៌ដែលរូបខ្លួនមានមហាកត្តិយសទទួលភ្លើងគប់ពីព្រះមហាក្សត្រ(មានវីដេអូ)
កីឡាករប្រដាល់គុនខ្មែរ ឃុន ឌីម៉ា បង្ហាញអារម្មណ៍រំភើបនិងចាត់ទុកជាកិត្តិយសធំបំផុតក្នុង ជីវិតក្រោយពីត្រូវបានជ្រើសរើសជាអ្នកចូលបង្គំក្រាបទទួលភ្លើងគប់ពីព្រះមហាក្សត្រកម្ពុជានៅថ្ងៃបើកព្រឹត្តិការកីឡាជាតិលើកទី២ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នេះ នាពហុកីឡដ្ឋានជាតិ ។ម្ចាស់មេដាយមាសរូបនេះបានអោយដឹងថានេះជាមហាកិត្តិយសធំបំផុតក្នុងឆាកជីវិតដែល ទទួលបានតួនាទីនេះ ។ (វីដេអូ ឌីម៉ា និយាយ)
សូមបញ្ជាក់ថា មូលហេតុដែលគេជ្រើសរើសយក ឃុន ឌីម៉ា ដោយសារតែនាយអ្នកប្រដាល់ខេត្តបន្ទាយមានជ័យ គឺជាម្ចាស់មេដាយមាសស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីឆ្នាំ២០១៧ផ្នែកវិញ្ញាសារគុនខ្មែរ។មិនមែនតែ ឃុន ឌីម៉ា ម្នាក់ទេដែលរត់កាន់ភ្លើងគប់ គឺនៅមានកីឡាករកីឡាការិនីផ្សេងទៀតត្រូវរត់បណ្តាក់ភ្លើងគប់ពីព្រះរាជវាំងមកកាន់ពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជាទីកន្លែងដែលអុចជាតំណាងពិធីបើកព្រឹត្តិការមួយនេះ ៕