ច្បាស់ហើយ! ប៉ាគីអៅ និង ធើរ៍មេន ដាក់ខ្សែក្រវាត់ម្នាក់១គ្រឿង ណាត់គ្នាវ៉ៃថ្ងៃទី២០ កក្កដា នៅអាមេរិក
អ្នកប្រដាល់មិនដែលចាញ់ជនជាតិអាមេរិក Keith Thurman ត្រៀមប្រកួតការពារខ្សែក្រវាត់របស់ខ្លួនជាលើកទី៩ជាមួយ MANNY PACQUIAO នៅថ្ងៃទី២០ ខែកក្កដា ខាងមុខនេះក្នុងទឹកដីសហរដ្ឋអាមេរិក ដោយមិនទាន់កំណត់ថានឹងប្រកួតនៅក្នុងសង្វៀនណានៅឡើយទេ។
ធើរ៍មេន វ័យ៣០ឆ្នាំមិនទាន់មានប្រវត្តិប្រកួតចាញ់ម្តងណាឡើយគឺ ឈ្នះ២៩ដង និងផ្តួលគូប្រកួតKO២២ដង។ ខ្សែក្រវាត់ WBA (Super) welterweight ដែល ធើរ៍មេនកំពុងកាន់កាប់នេះគឺដណ្តើមបានពីជនជាតិអាហ្សង់ទីន Diego Chaves កាលពីខែកក្កដាឆ្នាំ២០១៣ តាមរយៈការវាយអោយសន្លប់នៅទឹកទី១០។ វាមានភាពអស្ចារ្យត្រង់អាចគ្រប់គ្រងបាន៦ឆ្នាំ និងវ៉ៃការពារបាន៨ដងក្រោយមកទៀត។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដើមផាន់របស់ ប៉ាគីអៅ គឺខ្សែក្រវាត់រង WBA ‘regular’ ដែលឈ្នះទឹកទី៨លើជនជាតិអាហ្សង់ទីន Lucas Matthysse កាលពីខែកក្កដា ឆ្នាំ២០១៨ និងអាចការពារបានម្តងកាលពីដើមឆ្នាំជាមួយអ្នកប្រដាល់អាមេរិក Adrien Bronner។ អ្នកប្រដាល់ និងជាអ្នកនយោបាយហ្វីលីពីន មានប្រវត្តិប្រកួតឈ្នះ៦១, ស្មើ២, ចាញ់៧ និងKO៣៩។ កំណត់ត្រាដ៏អស្ចារ្យបំផុតគឺ ធ្លាប់មានឈ្មោះជាជើងឯកពិភពលោក៨ប្រភេទទំងន់៕