ទីបំផុតកីឡាករគុនខ្មែរ វៀត ប៊ុនឌឿន អាចធ្វើបាន!(មានវីដេអូប្រកួត)
ក្រោយពីសម្រាក់ជិត២ខែ នឹងបានវិលចូលសង្វៀនគុនខ្មែរវិញ កីឡាករ វៀត ប៊ុនឌឿន ហាក់បីដូចជាមិនស្រូវសមប្រកបសោះ ព្រោះគ្រាន់តែវិលចូលវិញភ្លាមត្រូវកីឡាករថៃ កាយតានណយ វ៉.ស៊ុងនឺន វ៉ៃឲ្យបែកមាត់ត្រូវលោកអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី២ ហើយក៏បាត់មុខជិតមួយខែ ដោយសារតែត្រូវសម្ងំព្យាបាលរបួស ក្រោយពីសម្រាក់បាន១ខែ២ថ្ងៃ គុនខ្មែររូបនេះក៏មានឈ្មោះប្រកួតម្តងទៀតនៅសង្វៀនស៉ីអិស៉ី ហើយក៏នៅតែប្រកួតចាញ់ដដែរ គឺចាញ់កីឡាករថៃ នឿណាក់ផា ប៉.យុទ្ធភូមិ ដោយពិន្ទុ។ ទោះបីប្រកួតចាញ់ជាប់ៗគ្នា២លើកក៏ពិតមែន តែមិនបានធ្វើកីឡាករមានដើមកំណើតនៅខេត្តប៉ៃលិនរូបនេះបាក់ទឹកចិត្តឡើយ ពោលគឺរូបគេអាចផ្តួលឲ្យកីឡាករវ័យចំណាស់ជើងខ្លាំងរបស់ថៃ នុមសៈទឹក បោះបងការប្រកួតក្នុងទឹកទី២ ក្រោយពី វៀត ប៊ុនឌឿន ទាត់បែកកង់ខាងក្រោម ស្របពេលដែលកីឡាករ នី សុភី នៅតែបន្តឈ្នះ ម៉ាណាវថង ទាំងហូរឈាមតាមចម្រុះ៕
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
មានវីដេអូប្រកួតនៅខាងក្រោម