ក្រោយស្មើ Valencia យប់មិញ អ្នកចាត់ការ Jose Mourinho ថាដោយសាររឿងសំខាន់មួយ (មានវីដេអូហាយឡាយ)
អ្នកចាត់ការ Jose Mourinho បាននិយាយថា កីឡាកររបស់លោកមួយចំនួនខ្វះគុណភាពបច្ចេកទេស ក្រោយ Manchester United បានត្រឹមស្មើក្នុងផ្ទះជាមួយ Valencia ០-០ នៅ Champions League យប់មិញ។
បុរសជនជាតិព័រទុយហ្គាល់បាននិយាយក្រោយចប់ការប្រកួតថា៖ “ពួកយើងទាំងអស់បានព្យាយាមហើយ។ ពួកយើងព្យាយាមហើយ តែពួកយើងមិនមានគុណភាពបច្ចេកទេសក្នុងតំណែងសំខាន់ខ្លះក្នុងការរៀបចំទម្រង់លេងពីក្រោមឡើងមកលើ។
៤ប្រកួតចុងក្រោយក្រុមបិសាចក្រហមមិនទាន់ស្គាល់ពាក្យថាឈ្នះឡើយ ដោយនេះគឺជាលើកដំបូងក្នុងអាជីពរបស់លោក Jose Mourinho ក្នុងនាមជាអ្នកចាត់ការ។
ឆ្លងកាត់ការប្រកួត២លើក Man UTD ឈរនៅលេខពីរមាន៤ពិន្ទុក្នុងពូល H ក្រោម Juventus ដែលមាន៦ពិន្ទុ ខណៈ Valencia មាន១ពិន្ទុនៅលេខបី ហើយ Young Boys មិនទាន់មានពិន្ទុទេ៕
ទស្សនាវីដេអូហាយឡាយ៖