Cuadrado ថា CR7 មិនចង់ឱ្យគេផ្ទេរទៅអារ៉ាប់
Juan Cuadrado បានច្រានចោលការផ្ទេរទៅកាន់អារ៉ាប៊ីសាអូឌីត ខណៈ Cristiano Ronaldo ក៏មិនចង់ឱ្យរូបគេផ្ទេរទៅដូចគ្នា។
អ្នកទាំងពីរបានចំណាយពេល៣រដូវកាលក្នុងនាមជាមិត្តរួមក្រុមនៅ Juventus និងឈ្នះពាន Serie A ចំនួនពីរជាមួយគ្នា ដែលនាំឱ្យមានការរំពឹងទុកថាមិត្តភាពរបស់ពួកគេអាចបញ្ចុះបញ្ចូល Cuadrado ឱ្យដើរតាមចំនួនកីឡាករល្បីៗក្នុងការផ្លាស់ប្តូរនៅទ្វីបអឺរ៉ុបឱ្យអារ៉ាប៊ីសាអូឌីត។
ទោះបីជាបានឈ្នះពានរង្វាន់ធំៗចំនួន៩នៅក្រុង Turin និងលេងជាង៣០០ប្រកួតក៏ដោយ កីឡាករវ័យ៣៥ឆ្នាំរូបនេះបច្ចុប្បន្នកំពុងទំនេរមិនមានក្លិប បន្ទាប់ពីមិនបានយល់ព្រមលើកិច្ចសន្យាថ្មី។
គេមិនបានចូលនិវត្តន៍ពីការប្រកួតនោះទេ ហើយក៏មិនទៅមជ្ឈិមបូព៌ាដែរ។
នៅពេលត្រូវបានសួរអំពីការចូលរួមក្នុង Saudi Pro League អតីតសមាជិក Chelsea បានប្រាប់ AS ថា “៖នៅពេលនេះ ខ្ញុំនៅតែមានចំណង់ចំណូលចិត្ត ប្រកួតប្រជែង។ ក្រៅពីនេះ Ronaldo គឺនៅទីនោះ ហើយគាត់មិនចង់បានខ្ញុំទេ”៕