Inter ឈ្នះ AC លើកដំបូងក្នុងវគ្គផ្ដាច់ព្រ័ត្រកម្រិត Cup
Inter Milan បានយកឈ្នះ AC Milan ៣-០ ឈានទៅក្រសោបពានរង្វាន់ Italian Super Cup នៅប្រទេសអារ៉ាប៊ីសាអូឌីត។
Federico Dimarco បានស៊ុតបញ្ចូលទីឱ្យ Inter Milan ក្នុងនាទីទី១០ពីការ Assist ដោយ Nicolo Barella ។
Edin Dzeko បានទាត់បញ្ចូលទីបានយ៉ាងល្អបង្កើនការនាំមុខបន្ថែមទៀតក្នុងនាទី២១។
Lautaro Martinez បានបង្គ្រប់គ្រាប់ទី៣ក្នុងនាទី៧៧។
ជាលើកទីមួយហើយដែល Inter Milan បានយកឈ្នះ AC Milan ក្នុងវគ្គផ្តាច់ព្រ័ត្រកម្រិត Cup ក្រោយបានចាញ់ Coppa Italia ក្នុងឆ្នាំ១១៩៧៧ និង Italian Super Cup ក្នុងឆ្នាំ២០១១៕