
ទីលាន៤នេះនឹងរៀបចំបាល់ទាត់បុរស-នារីនៅស៊ីហ្គេម២០២៣
វិញ្ញសាបាល់ទាត់បុរសអាយុក្រោម ២២ ឆ្នាំ ក្នុងព្រឹត្តិការណ៏កីឡាស៊ីហ្គេមឆ្នាំ ២០២៣ នៅកម្ពុជានឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក និងកីឡដ្ឋានព្រីនស៍របស់ក្លិបបាល់ទាត់វិសាខា សម្រាប់វគ្គជម្រុះតាមពូល។ ការប្រកួតចាប់ពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតទៅនឹងធ្វើឡើងពហុកីឡដ្ឋានជាតិមរតកតេជោ។
សម្រាប់វិញ្ញាសាបាល់ទាត់នារី នឹងរៀបចំនៅកីឡដ្ឋាន RSN របស់ភ្នំពេញក្រោន និងស្តាតចាស់។
គួរបញ្ជាក់ថា ការចាប់ពូលបាល់ទាត់បុរស និងនារីនៅស៊ីហ្គេម២០២៣ គឺនៅរសៀលថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០២៣។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៩ ខែមេសា៕