លីគកំពូលកម្ពុជាឆ្នាំ 2019 សប្តាហ៍ទី10 បន្តការប្រកួតនៅចុងសប្តាហ៍នេះ ដោយមានគូរពិសេសៗជាច្រើន
ក្របខណ្ឌបាល់ទាត់លំដាប់កំពូលនៅកម្ពុជា មិត្តហ្វូនខេមបូឌានលីគឆ្នាំ2019 ចាប់ផ្ដើមការប្រកួតសប្តាហ៍ទី10 នៅសប្តាហ៍នេះទៀតហើយ។ ដោយកាលពីសប្តាហ៍មុន មានជំនួបពិសេសៗជាច្រើនគូរ ដែលបានទាក់ទាញទស្សនិកជន រាប់ម៉ឺននាក់នៅកម្ពុជា ទាំងការទស្សនានៅតាមកីឡដ្ឋាននានានៃសមាជិកក្រុមក្នុងលីគ និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សម្រាប់សប្ដាហ៍នេះ មានការប្រកួតចំនួន2ថ្ងៃ នាសប្តាហ៍ទី10 ដោយមាន 7 ប្រកួត ស្ថិតនៅតាមកីឡដ្ឋានខុសៗគ្នា ចំនួន 7 ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំដូចខាងក្រោម:
សម្រាប់ថ្ងៃ សៅរ៍ ទី 1 ខែ មិថុនា ឆ្នាំ 2019 មាន 3ប្រកួត
+ នគរបាលជាតិ ប៉ះ ខេត្តកំពង់ចាម នៅកីឡដ្ឋាន អគ្គិសនីកម្ពុជា វេលាម៉ោង 3:30 រសៀល ផ្សាយផ្ទាល់លើផេក CNCC
+ ក្រុមរួមខេត្តទាំងពីរ សូលទីឡូអង្គរ ប៉ះ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន ខេត្តសៀមរាប វេលាម៉ោង 3:30 រសៀល ផ្សាយផ្ទាល់ផេក កម្ពុជាថ្មី
+ ភ្នំពេញក្រោន ប៉ះ ក្រសួងការពារជាតិ នៅកីឡដ្ឋាន RSN វេលាម៉ោង 6:00 ល្ងាច ផ្សាយផ្ទាល់ BTV
សម្រាប់ថ្ងៃ អាទិត្យ ទី 2 ខែ មិថុនា ឆ្នាំ 2019 មាន 4ប្រកួត
+ អាស៊ីអឺរ៉ុប ប៉ះ យុវជនបាទី.18ឆ្នាំ នៅកីឡដ្ឋាន AEU Sport Park វេលាម៉ោង 3:30 រសៀល ផ្សាយផ្ទាល់ផេក កម្ពុជាថ្មី
+ គិរីវង់សុខសែនជ័យ ប៉ះ អគ្គិសនីកម្ពុជា នៅកីឡដ្ឋាន មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ វេលាម៉ោង 3:30 រសៀល ផ្សាយផ្ទាល់ BTV
+ ព្រះខ័នរាជស្វាយរៀង ប៉ះ វិសាខា នៅកីឡដ្ឋាន ខេត្តស្វាយរៀង វេលាម៉ោង 6:00 ល្ងាច ផ្សាយផ្ទាល់ ផេក CNCC
+ ណាហ្គាវើល ប៉ះ បឹងកេត នៅកីឡដ្ឋាន ស្តាតចាស់ វេលាម៉ោង 6:00 ល្ងាច ផ្សាយផ្ទាល់ BTV
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្រោយការប្រកួតសប្ដាហ៍ទី10 នេះបញ្ចប់ គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា លោក Honda នឹងបញ្ចេញឈ្មោះកីឡាករដែលជាប់ជម្រើសជាតិ ដើម្បីត្រៀមប្រកួតជាមួយប្រទេស ប៉ាហ្គីស្ថាន នៅថ្ងៃទី 6 មិថុនា 2019 ខាងមុខនេះនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ក្នុងពាន FIFA World Cup Qatar 2022 វគ្គជម្រុះដំបូង ។ ដូច្នេះសូមចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីរួមចំណែកអភិវឌ្ឍន៍កីឡាបាល់ទាត់ជាតិយើង ឲ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត៕