បាល់ទាត់លីគកំពូលម៉ាឡេស៊ី២០២២/២០២៣រកឃើញជើងឯកហើយ
ជ័យជម្នះ៣ទល់នឹង១លើ Madura United កាលថ្ងៃសៅរ៍ ចុងសប្ដាហ៍ ធ្វើឲ្យក្រុម PSM Makassar ក្រសោបបានតំណែងជើងឯកលីគកំពូលម៉ាឡេស៊ី ប្រចាំរដូវកាល២០២២/២០២៣ ទោះសល់២ប្រកួតទៀតក្ដី។
នេះក៏ជាជ័យជម្នះទី១២សម្រាប់ PSM ក្នុងចំណោម១៣ប្រកួត និងបានឈ្នះជើងឯកជាលើកដំបូងក្នុងរយៈពេល២៣ឆ្នាំ។
PSM ក៏បានឈ្នះជើងឯកលីគ៦ដងកាលមុន ចាប់តាំងពីឆ្នាំ១៩៥៦/១៩៥៧៕