
Infantino នឹងឈរឈ្មោះជាប្រធាន FIFA សម្រាប់អាណត្តិថ្មីដោយគ្មានគូប្រជែង
ប្រធាន FIFA លោក Gianni Infantino នឹងឈរឈ្មោះដោយគ្មានគូប្រជែងសម្រាប់អាណត្តិទីបី។
បុរសវ័យ៥២ឆ្នាំរូបនេះបានក្លាយជាប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ដោយស្នងតំណែងលោក Sepp Blatter ក្នុងខែកុម្ភៈ ឆ្នាំ២០១៦ ហើយត្រូវបានជ្រើសរើសជាថ្មីនៅឆ្នាំ២០១៩ ។
FIFA បាននិយាយថា លោក Infantino ជាបេក្ខជនតែម្នាក់គត់។
លោក Blatter ជាប្រធាន FIFA អស់រយៈពេល១៧ឆ្នាំ រហូតដល់លោកត្រូវបានហាមឃាត់ ចំពេលមានរឿងអាស្រូវពុករលួយក្នុងឆ្នាំ២០១៥៕