ខ្សែបម្រើ Bruno Fernandes បង្ហើបពីមហិច្ឆតាចង់ក្លាយជាគ្រូបង្វឹក Manchester United នាពេលអនាគត
ខ្សែបម្រើ Bruno Fernandes កាលពីពេលថ្មីៗនេះ បានបង្ហើបពីមហិច្ឆតារបស់ខ្លួនដោយចង់ក្លាយជាគ្រូបង្វឹករបស់ Manchester United នាពេលអនាគត។
ក្នុងកិច្ចសម្ភាសន៍ជាមួយវិបសាយក្រុមបិសាចក្រហម កីឡាករវ័យ២៦ឆ្នាំ បានបង្ហើបថា៖ “ខ្លួនពិតជារីករាយជាមួយនឹងបាល់ទាត់ណាស់ ហើយនាពេលអនាគតខ្លួនចង់ក្លាយជាគ្រូបង្វឹកមួយរូប។ ជាពិសេសបើសិនជាបានដឹកនាំក្រុមធំជាងគេលើលោកទៀតនោះគឺ ប្រាកដណាស់ជា Manchester United។’
គួរឱ្យដឹងថា អតីតសមាជិក Sporting Lisbon គឺជាកូនសោរដ៏សំខាន់សម្រាប់ក្រុមលោក Ole Gunnar Solskjaer នៅក្នុងការប្រជែងនៅពានរង្វាន់ UEFA Europa League នារដូវកាលនេះ ក៏ដូចជានៅក្នុងក្របខ័ណ្ឌ Premier League ផងដែរ។
គួរឱ្យដឹងថា ក្រុមបិសាចក្រហម Manchester United នឹងត្រូវបើកទ្វារផ្ទះរបស់ខ្លួនដើម្បីស្វាគមន៍ក្រុមចចក AS Roma ក្នុងការប្រកួតជើងទី១នៃពានរង្វាន់លំដាប់ទី២របស់អឺរ៉ុបនាពេលវេលាម៉ោង២យប់នេះផងដែរ។