
Maddison ចេញពី Leicester ទៅ Spurs
Tottenham Hotspur បានសម្រេចការផ្ទេរ James Maddison ពី Leicester City ក្នុងតម្លៃ៤០លានផោនលើកិច្ចសន្យា៥ឆ្នាំ។
ខ្សែបម្រើវ័យ២៦ឆ្នាំរូបនេះចូលលេងបាន៣ដងសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស និងបានរួមចំណែកជួយ Leicester លើកពាន FA Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេក្នុងឆ្នាំ ២០២១។
គេបានបង្ហាញខ្លួន២០៣ប្រកួតឱ្យ Leicester បន្ទាប់ពីផ្ទេរពី Norwich ក្នុងឆ្នាំ២០១៨ក្នុងតម្លៃខ្លួនប្រហែល២០លានផោន។
Maddison ស៊ុតបញ្ចូលទីបាន១០គ្រាប់នៅ Premier League កាលពីរដូវកាលមុន តែមិនអាចគេចពីធ្លាក់ទៅ Championship៕