ព័ត៌មាននៃការដោះដូរកីឡាករក្នុងអំឡុងទីផ្សារបើកនាខែមករា2020
(BC-99)
ស្របពេលដែលក្រុមបាល់ទាត់មួយចំនួននៅទ្វីបអឺរ៉ុបបានខកខាននូវការទិញកីឡាករដែលខ្លួនពេញចិត្តមកចូលរួមក្រុមនាអំឡុងដើមរដូវកាលកន្លងទៅ នៅខែមករាខាងមុខនេះទីផ្សារដោះដូរកីឡាករនឹងចាប់ផ្តើមបើកសារជាថ្មីម្តងទៀតដែលវាបានធ្វើអោយក្រុមដែលត្រៀមចាយលុយធំមួយចំនួនមានទំនុកចិត្តឡើងវិញថាគេអាចទិញបាននូវកីឡាករដែលជាគោលដៅរបស់ពួកគេ។
ខាងក្រោមនេះគឺជាព័ត៌មានដែលអោយជាតម្រុយថាកីឡាករមួយចំនួនកំពុងតែក្លាយជាគោលដៅរបស់ក្លិបផ្សេងៗដែលចង់បានពួកគេ ដូចនេះសូមប្រិយ៍មិត្តធ្វើការតាមដានតាមរយៈគេហទំព័ររបស់ MSR ដូចតទៅ៖
១.ក្រោយពីមានពាក្យចចាមអារ៉ាមថា Paul Pogba បានលួចជួបគ្នាស្ងាត់ៗជាមួយលោក Zinedine Zidane នៅទីក្រុង Dubai នាពេលកន្លងទៅថ្មីៗនេះរួចមកបានធ្វើអោយមានការសន្និដ្ឋានថាកីឡាករបារាំងរូបនេះប្រាកដជាចាកចេញពី Old Trafford នៅខែមករាខាងមុខនេះដោយជៀសពុំផុត។
២.ទាក់ទងទៅនឹងចំនុចទី១ខាងលើក៏មានលេចឮព័ត៌មានជាបន្តថា ដើម្បីទប់ទល់និងស្ថានភាពពេលដែលមិនមាន Pogba-Manchester United បានសម្រេចជ្រើសរើសយកកីឡាករ Mario Manzukic យកមកជំនួសដំណែងក្នុងដំបន់ចែកបាល់របស់ក្រុមមួយនេះ។
៣.ខុសពីសារព័ត៌មានដែលផ្សេងៗដែលធ្លាប់តែនិយាយមិនល្អអំពីទំនាក់ទំនងរវាងគ្រូនិងសិស្ស Unai Emery-Mesut Ozil កាសែត London Times បានបរិយាយក្នុងទំព័រកីឡារបស់ខ្លួនថាលោក Unai Emery គ្មានចិត្តចង់លក់កីឡាករអាឡឺម៉ង់រូបនេះម្តងណាទេ។ គេនៅតែជាកីឡាករដ៏សំខាន់របស់កាំភ្លើងធំ Arsenal។
៤.លោក Antonio Conte គ្រូបង្វឹករបស់ Inter Milan បានចេញមុខមកនិយាយត្រង់ៗថាលោកនៅពេញចិត្តទិញកីឡាកររបស់ក្រុមបិសាចក្រហម Manchester United មួយរូបទៀតនៅអំឡុងទីផ្សារដោះដូរកីឡាករខាងមុខនេះ។ ម្នាក់នោះគឺ Nemenja Matic ដែលត្រូវបានលោក Jose Mourinho ពេញចិត្តពេញថ្លើមទិញយកពីក្រុមតោខៀវ Chelsea។
៥.បុរសកំពូលសន្សំលុយ Mauricuo Pochettino បាននិយាយថាគ្មានបញ្ហាទេសម្រាប់ក្រុម Tottenham Hot Spur របស់លោក។ គ្មានកីឡាករណាម្នាក់នឹងត្រូវទិញក្នុងខែមករានេះទេ។ សមាជិក Spurs ប៉ុណ្ណេះវាល្អគ្រប់គ្រាន់ណាស់ទៅហើយ។
៦.Monchengladbach បានដាក់តម្លៃខ្លួនកីឡាករ Denis Zakaria អោយកាន់តែថ្លៃនៅពេលដែលពួកគេបានដឹងថាកីឡាកររបស់ខ្លួនម្នាក់នេះកំពុងតែត្រូវបានក្រុម Manchester United មានការចាប់អារម្មណ៍។
៧.Andy Robertson របស់ Liverpool បានចេញមុខធ្វើការបដិសេធរួចជាស្រេចថា រូបគេនិងមិនចាកចេញពីក្លិបដែលគេកំពុងតែរួមរស់នេះទេ បើទោះជាមានក្លិបធំនៅ អង់គ្លេស អេស្ប៉ាញ និងអាឡឺម៉ង់ ចង់បានហត្ថលេខារបស់គេក៏ដោយ។
៨.លោក Paul Ince អតីតកីឡាករក្រុម Manchester United និង Liverpool បាននិយាយថាកីឡាករវ័យក្មេងរបស់ West Ham នាពេលបច្ចុប្បន្ន Declan Rice ជាកីឡាករសមនិងតម្លៃខ្លួន៨០លានផោនដែល បិសាចក្រហម គួរតែហ៊ានចំណាយ។