នាំមុខ ១-៣ មុនទៅហើយ តែ Man UTD ត្រូវ Galatasaray តាមស្មើវិញ
គ្រាប់បាល់ពី Hakim Ziyech នាទី៦២ និង Kerem Akturkoglu នាទី៧១បានជួយ Galatasaray តាមស្មើ Manchester United ក្នុងការប្រកួតទី៥ ប្រចាំពូល A នៃក្របខណ្ឌ UEFA Champions League។
Alejandro Garnacho បានទាត់បញ្ចូលទីឱ្យក្រុមភ្ញៀវបិសាចក្រហមនាំមុខមុននាទី១១ មុន Bruno Fernandes ទាត់ពីចម្ងាយយ៉ាងល្អបន្ថែមការនាំមុខ។ ដល់នាទី២៩ Hakim Ziyech បានទាត់ free kick បញ្ចូលទីវាយបកបានមួយគ្រាប់សម្រាប់ក្រុមម្ចាស់ផ្ទះនៅតួកគី។
Scott McTominay បានស៊ុតគ្រាប់ទី៣ឱ្យក្រុមលោក Erik Ten Hag នាទី៥៥ បន្ទាប់ពីបានបាល់ពីការ cross ដោយ Aaron Wan Bissaka។
យ៉ាងណា បាល់ free kick ជាថ្មីពី Ziyech និងបាល់ដ៏ល្អរបស់ Akturkoglu បានតាមស្មើសម្រាប់ Galatasaray។
ឆ្លងកាត់ការប្រកួត៥លើក Galasaray នៅលេខ៣ មាន៥ពិន្ទុស្មើក្រុមលេខ២ Copenhagen ខណៈ Man UTD នៅបាតតារាងមាន៤ពិន្ទុ៕