ច្បារអំពៅប៉ះជ័យវរ្ម័នទី៧ យកលេខ៣ជើងឯកវិទ្យាល័យថ្ងៃនេះ
ក្រុមបាល់ទាត់វិទ្យាល័យ សម្ដេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ នឹងត្រូវជួបក្រុមវិទ្យាល័យ ជ័យវរ្ម័នទី៧ ដណ្ដើមចំណាត់ថ្នាក់លេខ៣ ពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាល២០២៣។
ការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា នេះនាម៉ោង៣និង៣០នាទីរសៀលនៅទីលានវិទ្យាល័យបឹងត្របែក។
មុនឈានដល់ជំនួបយកលេខ៣នេះ ក្រុមច្បារអំពៅបានចាញ់ក្រុមវិទ្យាល័យឥន្ទ្រទេវី និងក្រុមវិទ្យាល័យជ័យវរ្ម័នទី៧ ចាញ់ក្រុមវិទ្យាល័យឫស្សីកែវ៕