សៀង ចន្ធា ជាប់តេស្ដសុខភាព និងក្លាយជាកីឡាករខ្មែរដំបូងនៅកាតារ
សៀង ចន្ធា បានតេស្តសុខភាពជោគជ័យ១០០%នៅកាតារ ដើម្បីចុះកិច្ចសន្យាជាមួយក្លិប Al Shahaniya FC ក្រោម លក្ខខណ្ឌខ្ចី១រដូវកាលពី បឹងកេត ក្លាយជាកីឡាករខ្មែរដំបូងគេបានលេងនៅលីគកាតារ។
ចន្ធា បានចាកចេញពីភ្នំពេញកាលថ្ងៃសៅ ទី២២ ខែកក្កដា និងចាប់ផ្ដើមធ្វើតេស្ដទាំងកម្លាំង និងសុខភាពនៅថ្ងៃចន្ទ ទី២៤ ខែកក្កដា។
ដូច្នេះ សៀង ចន្ធា នឹងបន្តដំណើរជាមួយមិត្តរួមក្រុមថ្មីទៅ Pre-Season នៅអាមេរិក៕