Elanga ចេញពី Man UTD ចុះកុងត្រា៥ឆ្នាំនៅ Nottingham
Anthony Elanga បានចុះកិច្ចសន្យា៥ឆ្នាំនៅ Nottingham Forest ក្រោយចាកចេញពី Manchester United ក្នុងតម្លៃ១៥លានផោន។
ខ្សែប្រយុទ្ធវ័យ២១ឆ្នាំបានចូលរួម pre-season ជាមួយក្រុមបិសាចក្រហម តែបានធ្វើដំណើរទៅ Nottingham ដើម្បីបំពេញការផ្ទេរនេះ។
កីឡាករជម្រើសជាតិស៊ុយអែតដដែលហ្វឹកហាត់នៅ Man UTD តាំងពីអាយុ១២ឆ្នាំ និងជាប់ក្រុមធំក្នុងឆ្នាំ២០២១ លេងបាន៥៥ប្រកួត៕