កូនកាត់អាមេរិកកូរ៉េខាងត្បូងជាកីឡាការិនីក្មេងជាងគេនៅ World Cup នារី
Casey Phair បានក្លាយជាកីឡាការិនីក្មេងបំផុតដែលបានចូលរួមក្នុងការប្រកួត World Cup នារី ក្រោយបង្ហាញនាទី៧៨នៃការប្រកួតដែលកូរ៉េខាងត្បូងបានចាញ់កូឡុំប៊ី ០-២ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា។
Casey Phair បានបង្កើតកំណត់ត្រានៅអាយុ ១៦ឆ្នាំ២៦ថ្ងៃ។ ម្ចាស់កំណត់ត្រាចាស់បានទៅលើអតីតកីឡាការិនីនីហ្សេរីយ៉ា Ifeanyi Chiejine អាយុ១៦ ឆ្នាំ២៤ថ្ងៃ ក្នុងឆ្នាំ១៩៩៩។
ឈ្មោះពេញរបស់ Phair គឺ Casey Yu-jin Phair ដែលមានឪពុកជាជនជាតិអាមេរិក និងម្តាយជាជនជាតិកូរ៉េ។ គ្រួសារនេះបានផ្លាស់ទៅរស់នៅអាមេរិកនៅពេលដែល Phair មានអាយុបានមួយខែប៉ុណ្ណោះ។ យុវតីកើតក្នុងឆ្នាំ២០០៧ កំពុងលេងឱ្យសាលា Pingry និងហាត់បាល់ទាត់នៅវិទ្យាស្ថានអភិវឌ្ឍន៍កីឡាការិនី PDA ក្នុងរដ្ឋ New Jersey ។
Phair បានបង្ហាញខ្លួនជាលើកដំបូងក្នុងបាល់ទាត់នៅកូរ៉េខាងត្បូងក្នុងក្រុម U17 ដោយរកបាន២គ្រាប់ទល់នឹងតាហ្ស៊ីគីស្ថាន និង៣គ្រាប់ទល់នឹង Hong Kong ដើម្បីជួយក្រុមឱ្យទទួលបានសិទ្ធិសម្រាប់ការប្រកួតជើងឯកអាស៊ី U17 ឆ្នាំ ២០២៤៕