តើ ចាន់ វឌ្ឍនាកា អាចជាប់ជម្រើសជាតិបានទេ បើមិនទាន់មានក្លិបលេង
ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ចាន់ វឌ្ឍនាកា បានចែកផ្លូវគ្នាជាមួយក្លិបបាល់ទាត់ PKNS កាលពីម្សិលមិញ ខណៈការប្រមូលផ្តុំរបស់ក្រុមជម្រើសជាតិគោព្រៃក៏ត្រៀមនឹងធ្វើការប្រកាស ដើម្បីហ្វឹកហាត់មុនប៉ះជាមួយក្រុម ប៉ាហ្គីស្ថាន ផងដែរ ។ សំនួរសួរថា តើ ចាន់ វឌ្ឍនាកា អាចជាប់ជម្រើសជាតិបានដែររឺទេបើគាត់មិនទាន់មានក្លិបលេង?
ទាក់ទងទៅនឹងសំនួរនេះគ្រូបង្វឹកកម្រិត A license លោក ភា សុភក្ត្រា បានបកស្រាយប្រាប់មក MSR SPORT ថា បើគ្រូជម្រើសជាតិកោះហៅ ចាន់ វឌ្ឍនាកា គាត់អាចលេងអោយជម្រើសជាតិបានធម្មតាដោយមិនពាក់ព័ន្ធទៅការចែកផ្លូវរបស់គាត់ជាមួយក្លិប PKNS នោះទេ ។ លោកបន្ថែមថាឈ្មោះរបស់ ចាន់ វឌ្ឍនាកា ត្រូវបានចុះទៅក្នុងលីគកំពូលរបស់ម៉ាឡេស៊ី ក្នុងការប្រកួតនៅរដូវនេះ ដូចនេះបើគេជាប់ជម្រើសជាតិឈ្មោះ របស់គេគឺជាកីឡាកររបស់ក្រុម PKNS ដដែល ។
សូមបញ្ជាក់ថា ក្រោយការប្រកួតលីហ្គកំពូលកម្ពុជាប្រកួតចប់ក្នុងសប្តាហ៍ទី១០ គ្រូបង្វឹកជម្រើសជាតិលោក Honda នឹងបញ្ចេញបេក្ខភាពជាប់ជម្រើសជាតិទាំងអស់ដើម្បីប្រមូលផ្តុំហ្វឹកហាត់ត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិប៉ាហ្គីស្ថាន នាថ្ងៃទី ៦ ខែ មិថុនា នេះនៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ក្នុងពានរង្វាន់ Fifa World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គជម្រុះ ៕