Di Maria វិលទៅក្រុមចាស់ Benfica
Angel di Maria បានចូលរួមជាមួយ Benfica ជាលើកទី២។
ខ្សែបម្រើជម្រើសជាតិអាហ្សង់ទីនធ្លាប់លេងនៅក្លិបរបស់ព័រទុយហ្គាល់ពីចន្លោះឆ្នាំ២០០៧ដល់២០១០ ក្រោយចេញពីក្លិបស្រុកកំណើត Rosario។ គេធ្លាប់បានរួមចំណែកជួយ Benfica ឈ្នះជើងឯកលីគកំពូលព័រទុយហ្គាល់ និងពានរង្វាន់២ផ្សេងគ្នា។
រដូវកាលមុនគេលេងនៅ Juventus បន្ទាប់ពីបានចំណាយពេល៧ឆ្នាំនៅ Paris Saint Germain៕