
អតីតកីឡាករដែលធ្លាប់លេងអោយ Leeds United និង Liverpool ៥រូបដែលអ្នកធ្លាប់ស្គាល់ច្បាស់
(BC-99)
ស្របពេលដែលក្រុម Leeds United បានឡើងមកកាន់ក្របខ័ណ្ឌកំពូលអង់គ្លេស Premier League រដូវកាលថ្មីនេះ ពួកគេក៏នឹងត្រូវប្រកួតបើកឆាកជាមួយហង្សក្រហម Liverpool ក្នុងថ្ងៃស្អែកនេះដែរ។ ដើម្បីរម្លឹកដល់ការប្រកួតមួយនេះ MSR សូមលើកយកកីឡាលេចធ្លោរ៥នាក់ដែលធ្លាប់លេងឲ្យក្រុម Leeds United និង Liverpool ដូចតទៅ៖
១–Robbie Fowler
តំបូងឡើងអតីតកីឡាករអង់គ្លេសរូបនេះជាសមាជិករបស់ហង្សក្រហម Liverpool ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០០១ ដោយបានបង្ហាញខ្លួនចំនួន ២៣៦ ប្រកួតនិងស៊ុតបញ្ចូលទីបានចំនួន ១២០ គ្រាប់។
តែក្រោយមកទៀតគាត់ក៏បានផ្លាស់មកកាន់ទឹកដី Ellen Road វិញពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៣ ដោយបានចូលរួមប្រកួតចំនួន ៣០ ដងនិងរកបាន ១៤ គ្រាប់។ លោកក៏បានប្តូរមកកាន់ Liverpool ជាថ្មីនៅឆ្នាំ ២០០៦ ក្រោយបានពីផ្លាស់ពី Man City ។
២-Harry Kewell
គេជាកីឡាករដែលដុះចេញពីថ្នាល Leeds United តែម្តង។ នៅឆ្នាំ ១៩៩៦ គេក៏បានក្លាយជាកីឡាករពេញសិទ្ធរបស់ក្លិបមួយនេះ។ គេបានបង្ហាញខ្លួនអោយ Leeds ចំនួន ១៨១ដង និងស៊ុតបាល់បញ្ចូលទីបានចំនួន ៤៥ គ្រាប់។ ដោយសារតែវិបត្តិហិរញ្ញវត្ថុបានផ្ទុះឡើងទើបក្រុមឈូកសនេះសម្រេចលក់អតីតកីឡាករអូស្ត្រាលីរូបនេះទៅអោយ Liverpool នៅឆ្នាំ ២០០៣។
៥ រដូវកាលដែល Kewell បានបំពេញភារកិច្ចរបស់ខ្លួនអោយ Liverpool គឺគេបានចូលរួមប្រកួតចំនួន ៩៣ ដងនិងស៊ុតបញ្ចូលទីបានចំនួន ១២ គ្រាប់។
៣-Robbie Keane
សម័យបច្ចុប្បន្នលោកគឺជាជំនួយការគ្រូបង្វឹករបស់ក្រុមបាលទាត់ Middlesbrough ។ អតីតប្រធានក្រុមជម្រើសជាតិ អៀតឡង់ រូបនេះត្រូវបាន Leeds United ខ្ចីជើងពី Inter Milan មួយរដូវកាលនៅឆ្នាំ ២០០១។ ក្រោយពីបានរកគ្រាប់បាល់បានចំនួន៩គ្រាប់ក្នុងចំណោមការប្រកួត១៨លើក Leeds United ក៏សម្រេចទិញផ្តាច់នរូបគេតែម្តង។ ពេញមួយរដូវកាល ២០០១-០២ Keane លេងបាន២៨ប្រកួតតែស៊ុតបានតែ៤គ្រាប់ទេ។

Liverpool’s Robbie Keane celebrates after scoring the first goal of the game.
ដូចនេះ Leeds ក៏សម្រេចលក់គេទៅអោយ Spurs ហើយក្រុមមាន់ខ្នាយមាសនេះក៏លក់បន្តទៅអោយ Liverpool នៅឆ្នាំ ២០០៨ ។ នៅជាមួយហង្សក្រហមពេញមួយឆ្នាំ Robbie បង្ហាញខ្លួនបានតែ១៩ប្រកួតនិងស៊ុតបាល់បញ្ចូលទីបានចំនួន៥គ្រាប់ប៉ុណ្ណោះ។
៤-James Milner
បច្ចុប្បន្នកីឡាករអង់គ្លេសវ័យ ៣៤ ឆ្នាំរូបនេះជាកីឡាករដែលជួយអោយហង្សក្រហម Liverpool ឈ្នះពានរង្វាន់កំពូលអង់គ្លេសក្រោយពីក្លិបខកខានចំនួន៣០ឆ្នាំ។ គេគឺជាកីឡាករដែល Liverpool បានទិញពី Manchester City កាលពីឆ្នាំ ២០១៥ ។
ក៏ប៉ុន្តែអតីតកាលរបស់កីឡាកររូបនេះគឺបានដុះដាលចេញពី Leeds United តាំងពីឆ្នាំ ២០០២ មកម៉្លេះ។ នៅជាមួយ Leeds បាន២រដូវកាលរូបគេបានបង្ហាញខ្លួនចំនួន៤៨ប្រកួតនិងស៊ុតបញ្ចូលទីបានចំនួន៥គ្រាប់។
៥-Jermaine Pennant
គេជាកីឡាករ Arsenal នៅឆ្នាំ ១៩៩៩-២០០៥ តែត្រូវកាំភ្លើងធំដាក់អោយក្លិបដទៃខ្ចីដែលមានដូចជា Watford ២០០២-២០០៣និង Leeds United បានខ្ចីជាបន្តនៅរដូវកាល ២០០៣-២០០៤។ មួយរដូវកាលនេះ Pennant ស៊ុតបាន២គ្រាប់ក្នុងចំណោម៣៦ប្រកួតរបស់ខ្លួនរួច Leeds ក៏ធ្លាក់ចេញពី Premier League បាត់ទៅ។
មកដល់ឆ្នាំ ២០០៦ ទើប Jermaine Pennant ប្តូរមកកាន់ Liverpool ក្រោយពីផ្លាស់ចេញពី Birmingham។ នៅជាមួយហង្សក្រហមចំនួន ៣ រដូវកាលអតីតកិឡាកររូបនេះបានចូលរួមប្រកួតចំនួន៥៥ដងនិងស៊ុតបញ្ចូលទីបានចំនួន៣គ្រាប់។
ទាំងនេះគ្រាន់តែជាការចងចាំខ្លះរបស់ខ្ញុំ (BC-99) តែប៉ុណ្ណោះ។ ចុះប្រយ៍មិត្តវិញនៅចាំកីឡាករណាខ្លះដែរដែលធ្លាប់លេងអោយក្លិបទាំងពីរ?