
បឹងកេតប៉ះណាហ្គាដណ្ដើមពានមិត្តភាព Cambodia Airways
ការប្រកួតបាល់ទាត់មិត្តភាពដណ្ដើមពានរង្វាន់ Cambodia Airways Cup រដូវកាល២០២២ ចូលដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ នេះហើយ។
សម្រាប់ជំនួបដណ្ដើមជើងឯករដូវកាលទី២នេះជាការប៉ះគ្នារវាងម្ចាស់ផ្ទះបឹងកេត និងណាហ្គាវើលដ៍។ មុនឡើងវគ្គផ្ដាច់ព្រ័ត្រនេះ បឹងកេតឈ្នះអង្គរថាយហ្គឺរ ៣ទល់នឹង១ និងណាហ្គាវើលដ៍ទម្លាក់ព្រះខ័នរាជស្វាយរៀង ១ទល់នឹង០។ វគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅម៉ោង៣និង៣០នាទីរសៀល។
ដោយឡែកការប្រកួតយកលេខ៣វិញ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះអង្គរថាយហ្គឺរ ២ទល់នឹង០។
គួរដឹងដែរថា ពុំមានប្រាក់រង្វាន់ទេក្នុងពានរង្វាន់នេះ ដោយមានតែពាន១ និងមេដាយមាសសម្រាប់ក្រុមលេខ១ដល់លេខ៣ប៉ុណ្ណោះ៕