ក្របខ័ណ្ឌ Premier League សប្តាហ៍នេះនៅបន្តដំណើរការដដែល ទោះបីមានគ្រូបង្វឹក និងកីឡាករឆ្លង COVID19 ក្តី
កាលពីពេលថ្មីៗនេះ មានរឿងគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងពិភពបាល់ទាត់អង់គ្លេសគ្រូបង្វឹក Mikel Arteta របស់ Arsenal និងខ្សែបម្រើ Callum Hudson-Odoi របស់ Chelsea ត្រូវបានគេរកឃើញថាមានភាព វិជ្ជមាននៃវីរុសកូរ៉ូណា ហើយសមាជិក៣រូបរបស់ Leicester City រួមទាំងខ្សែការពារ Benjamin Mendy កំពុងត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកដើម្បីតាមដានស្ថានភាព។
បើតាមការគ្រោងទុក ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League សប្តាហ៍នេះនៅបន្តដំណើរការដដែល លើកលែងតែជំនួបរវាង Arsenal និង Brighton ត្រូវបានផ្អាកជាផ្លូវការ។ ខណៈការប្រកួតរបស់ Aston Villa ទល់នឹង Chelsea ក៏មិនទាន់ច្បាស់ថានឹងធ្វើឡើងធម្មតាឬយ៉ាងណានៅឡើយទេ។
យ៉ាងណាក្តី ថ្នាក់ដឹកនាំក្របខណ្ឌ English Premier League ក៏បានចេញសេចក្តីប្រកាសប្រជុំជាបន្ទាន់មួយជាមួយតំណាងក្លឹបទាំង២០នៅរសៀលនេះ (ពេលព្រឹកនៅអង់គ្លេស) ដើម្បីពិភាក្សាលើការប្រកួតនារដូវកាលនេះថាត្រូវបន្ដទៀត ឬយ៉ាងណា។
សម្រាប់ការផ្សាយបន្តផ្ទាល់នៅកម្ពុជាវិញ CBS (CTN, CNC & MYTV) នឹងផ្សាយបន្តផ្ទាល់ការប្រកួតចំនួន៣គូដដែលដូចសព្វដង។