World Cup U20 នៅឥណ្ឌូនេស៊ីឆ្នាំក្រោយត្រូវប្ដូរទៅឆ្នាំ២០២៣វិញ
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម ២០ ឆ្នាំ នៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០២១ត្រូវបានពន្យារដល់ឆ្នាំ ២០២៣។
ការលើកពេលនេះត្រូវបានសម្រេចដោយការិយាល័យនៃក្រុមប្រឹក្សា FIFA ក្រោយមើលឃើញពីការរីករាលដាលនៃជំងឺកូវីដ១៩។
ព្រឹត្តិការណ៍ FIFA U17 World Cup នៅប្រទេសប៉េរូក៏ត្រូវបានផ្លាស់ទៅនៅឆ្នាំ២០២៣។
FIFA យល់ឃើញថា ស្ថានភាពជំងឺកូវីដ១៩មិនទាន់អាចឈានដល់កម្រិតស្រួលបួលវិញនៅឡើយទេ។
FIFA អរគុណចំពោះម្ចាស់ផ្ទះឥណ្ឌូណេស៊ី និងប៉េរូចំពោះការប្តេជ្ញាចិត្តរបស់ពួកគេ និងការរៀបចំត្រៀមការប្រកួតកន្លងមក។
សរុបមកការលើកពេលនេះប្រៀបដូចលុបទាំងស្រុងដូច្នោះដែរ ព្រោះការប្រកួត FIFA World Cup U20 ត្រូវបានរៀបចំឡើងពីរឆ្នាំម្ដង។
ដោយឡែក ម្ចាស់ជើងឯក U20 កាលឆ្នាំ២០១៩ បានទៅលើជម្រើសជាតិអ៊ុយក្រែនដែលយកឈ្នះកូរ៉េខាងត្បូង៕