អ៊ីរ៉ាក់ឡើងមកឈរលេខ១ជាបណ្តោះអាសន្ន បន្ទាប់ពីឈ្នះកម្ពុជា
បន្ទាប់ពីក្រុមជម្រើសជាតិបាល់ទាត់នៃប្រទេសអ៊ីរ៉ាក់បានប្រកួតឈ្នះក្រុមជម្រើសជាតិកម្ពុជាក្នុងលទ្ធផល៤ទល់០បានធ្វើឲ្យក្រុមមកពីតំបន់អារ៉ាប់មួយនេះឈរនកំពូលតារាងក្នុងពូលCជាបណ្តោះអាសន្ន ដោយរងចាំការប្រកួតរវាងក្រុមជម្រើសជាតិនៃប្រទេសអ៊ីរ៉ង ប្រកួតជាមួយក្រុមជម្រើសជាតិនៃប្រទេស ប៉ារ៉ែន នៅវេលាម៉ោង១១:៣០យប់នេះ។
គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០២២នៅអាស៊ីវគ្គជម្រុះ Preliminary Qualification Round 2 ក្នុងពូលC ៣ប្រកួតកន្លងមកអ៊ីរ៉ាក់ឈ្នះ២ស្មើ១មាន៧ពិន្ទុ តែប្រសិនបើអ៊ីរ៉ង់ឈ្នះប៉ារែននៅយប់នេះដែរ អ៊ីរ៉ង់និងឡើងមកឈរលេខ១វិញ ព្រោះថា២ប្រកួតកន្លងមករបស់អ៊ីរ៉ងឈ្នះទាំង២មាន៦ពិន្ទុ ដូច្នេះបើអ៊ីរ៉ងឈ្នះនឹងមាន៩ពិន្ទុនៅក្នុងដៃ។ ហើយសម្រាប់ការប្រកួតបន្ទាប់របស់កម្ពុជានឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីហុងកុងសម្រាប់ការប្រកួតលើកទី៥៕