ក្រុមនារីវៀតណាមបានប្រាក់រង្វាន់យ៉ាងសន្ធឹកក្រោយស៊ីមីយ៉ាន់ម៉ាឡើងផ្ដាច់ព្រ័ត្រស៊ីហ្គេម
សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានផ្តល់ប្រាក់រង្វាន់ដល់ក្រុមនារីវៀតណាមចំនួន ៨០០ លានដុង ស្មើនឹងជាង៣៤០០០ដុល្លារអាមេរិក បន្ទាប់ពីយកឈ្នះមីយ៉ាន់ម៉ាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ កាលពីល្ងាចថ្ងៃពុធទី ១៨ ឧសភា។
ក្រុមការងារ គ្រូបង្វឹក និងកីឡាការិនីរបស់ក្រុមលោក Mai Duc Chung បានទទួលថវិកាចំនួន ២០០លានដុងទៀតពីគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh។ សហគ្រាសមួយបានសន្យាបរិច្ចាគប្រាក់ ៣០០ លានដុងដល់ក្រុម។ សរុបមក ក្រុមវៀតណាមទទួលបានរង្វាន់ចំនួន១៣០០លានដុងសម្រាប់ការឈានដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាបាល់ទាត់នារី ស៊ីហ្គេមលើកទី៣១។
ប្រធានស្តីទី VFF លោក Tran Quoc Tuan ក្នុងនាមសហព័ន្ធបានកោតសរសើរចំពោះលទ្ធផលការងាររបស់ក្រុមនារីវៀតណាមក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ លោក Tuan បានប្រាប់ក្រុមឲ្យបន្តផ្តោតអារម្មណ៍ដើម្បីបំពេញគោលដៅការពារមេដាយមាស៕