
ភ្នំពេញក្រោន រកគ្រាប់បាល់ច្រើនជាងគេឡើងឈរកំពូលតារាងលីគកំពូល
ការប្រកួតបាល់ទាត់ពានរង្វាន់លីគកំពូលកម្ពុជារដូវកាលថ្មី ២០២១ បានបញ្ចប់សប្តាហទី១ ដោយក្រុមបាល់ទាត់ភ្នំពេញក្រោនរកគ្រាប់បាល់បានច្រើនជាងគេនឹងបានឡើងឈរកំពូលតារាងក្នុងសប្តាហ៍ទី១ ។ ភ្នំពេញក្រោន ស៊ុតបាន៧គ្រាប់ក្នុងជ័យជំនះលើក្រុមបាល់ទាត់ សូលទីឡូអង្គរ ៧ ទល់ ១ នាទឹកដីខេត្តសៀមរាប ។ ប្រកួតលើកទី២ ក្រុមសិង្ហក្រហម ត្រូវប៉ះក្រុម ចំណូលថ្មី ព្រៃវែង ក្នុងទឹកដី RSN នាថ្ងៃទី ២០ មិនា ។ ចំណែក ក្រុមលេខ២ គឺ គិរីវង់សុខសែនជ័យ ដោយបានយកឈ្នះក្រុមបាល់ទាត់ អាស៊ីអឺរ៉ុប ក្នុងលទ្ធផល ៤ ទល់ ២ នាទឹកដីខេត្ត តាកែវ និងក្រុមលេខ៣ អគ្គិសនីកម្ពុជា ដែលបានយកឈ្នះក្រុមបាល់ទាត់ ប៉ូលីស ៣ ទល់ ២ ៕