Pep ថា Grealish នឹងបានចូលលេងវិញពេលកើនគុណផល
អ្នកចាត់ការ Manchester City លោក Pep Guardiola និយាយថា Jack Grealish នឹងត្រលប់ទៅលេងទៀងទាត់វិញ នៅពេលគុណផលរបស់គេមានភាពប្រសើរឡើង។
ខ្សែបម្រើជម្រើសជាតិអង់គ្លេសឆ្នាំជាប់ជម្រើស១១នាក់ដំបូងសម្រាប់ក្រុម Man City បាន៤១ដង ក្នុងយុទ្ធនាការឈ្នះពានរង្វាន់ចំនួន៣កម្មវិធីផ្សេងគ្នារដូវកាលមុន។ រដូវកាលនេះវិញ គេជាប់១១នាក់ដំបូងតែ១៩ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ រួមទាំង៧ដងនៅ Premier League ។
លោក Guardiola បាននិយាយថា “គាត់គឺជាកីឡាករដូចគ្នា គាត់មានអ្នកគ្រប់គ្រងដូចគ្នា ហើយរបៀបដែលយើងលេងមិនផ្លាស់ប្តូរទេ។ បញ្ហាគឺនៅត្រង់គុណផលរបស់គេប៉ុណ្ណោះ។អ
Grealish បង្ហាញខ្លួននៅជម្រើស១១នាក់ដំបូងចុងក្រោយបង្អស់នៅថ្ងៃទី៣០ ខែធ្នូ តទល់ Sheffield United៕