ជាកិច្ចតបស្នងរបស់ Inter ឡើងឈរកំពូលតារាង ខ្សែប្រយុទ្ធ Lautaro Martinez ត្រៀមទទួលបានកុងត្រាថ្មី
ក្រោយពីរកបានពីរគ្រាប់ជួយអោយ Inter Milan ទទួលបានជ័យជំនះលើ SPAL ២-១ និងដណ្តើមយកតំណែងកំពូលតារាងពីសេះបង្កង់ Juventus នៅសប្តាហ៍ទី១៤នេះ ខ្សែប្រយុទ្ធជនជាតិអាហ្សង់ទីន Lautaro Martinez និងទទួលបានកុងត្រាថ្មីជាមួយក្រុមពស់យក្ស។ ប៉ុន្តែក្នុងនោះក៏មានព័តមានលេចលឺមកថា Barcelona ក៏ចង់បានរូបគេទៅជំនួសកន្លែងរបស់ Luis Suarez ដែរ។
ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ កំពុងឡើងជើងខ្លាំងនៅរដូវកាលនេះ ដោយរកបានគ្រាប់បាល់សឹង្ហតែគ្រប់ការប្រកួតក្នុងលីគអោយ Inter Milan។
បច្ចុប្បន្ន Maritnez ស្ថិតក្រោមកុងត្រាចាស់រហូតដល់ឆ្នាំ ២០២៣ ជាមួយចំនូលមួយលានប្រាំសែនផោនក្នុងមួយឆ្នាំ ហើយនិងមានការបន្ថែមលើសពីនេះទៀតទៅតាមកុងត្រាដែលបានព្រមព្រៀងនាពេលកន្លងមក។
ដៃគូដែលស្អិតរមួតមានអនុភាពខ្លាំងក្នុងការរកគ្រាប់បាល់របស់គេគឺខ្សែប្រយុទ្ធគូទធំ Romelu Lukaku ដែលផ្លាស់ចេញពីបិសាចក្រហម Manchester United គិតត្រឹមសប្តាហ៍ទី១៤រូបគេក៏រកបាន១០គ្រាប់ផងដែរ៕