Ole ឆ្លើយតប Juventus ចំពោះការចង់បាន Donny van de Beek
(BC-99)
បើទោះជាកីឡាករហូឡង់ Donny van de Beek ទើបតែមកដល់ Man United កាលពី ២ ខែមុនក៏ដោយក៏សេះបង្កង់ Juventus កំពុងពិចារណាក្នុងការផ្លាស់ប្តូរខ្សែបម្រើរូបនេះនៅរដូវក្តៅខាងមុខនេះដែរ។
ក្រោយពីមានដំណឹងយ៉ាងដូច្នេះមិនទាន់បានយូរប៉ុន្មានផងលោក Ole Gunnar Solskjaer បានចេញមុខមកធ្វើការឆ្លើយតបទៅវិញថា ការចង់បាន Van De Beek ក្រុម Juventus សបញ្ជាក់ថាលោកមិនបានមើលកីឡាករខុសនោះទេ “ខ្ញុំមើលដឹងពីភាពល្អប្រសើររបស់គេ(Van De Beek)។ វាមិនមែនជាការចៃដន្យទេដែល Old Trafford មានវត្តមានរបស់គេ។ ខ្ញុំនឹងជំរុញឱ្យគេហ្វឹកហាត់កាត់តែច្រើនជាងនេះ ដើម្បីរកឱ្យឃើញនូវអ្វីដែលជាភាពប៉ិនប្រសប់របស់គេ និងដាក់ឱ្យគេបានចូលរួមប្រកួតកាត់តែច្រើន”។
Van de Beek បានបញ្ចប់ការផ្លាស់ប្តូរក្នុងចំនួនទឹកប្រាក់ ៤០ លានផោនពី Ajax មកចូលរួមជាមួយក្រុមបិសាចក្រហមកាលពីខែកញ្ញាកន្លងទៅនេះ ប៉ុន្តែគេនៅតែមិនអាចជំនួសកន្លែងរបស់ Bruno Fernandes ឬ Paul Pogba បានឡើយ។ រូបគេលេងបានត្រឹមតែ៦ប្រកួតនិងស៊ុតបញ្ចូលទីបាន១គ្រាប់ប៉ុណ្ណោះឱ្យក្រុមដែលកំពុងដឹកនាំដោយលោក Ole ។