
Everton តែងតាំងអតីតអ្នកចាត់ការ Burnley ជំនួស Lampard
Everton បានតែងតាំងលោក Sean Dyche ជាអ្នកចាត់ការថ្មីក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំកន្លះរហូតដល់ខែមិថុនា ឆ្នាំ ២០២៥។
ក្រុមរហស្សនាមស្ករគ្រាប់បានបណ្តេញ Frank Lampard កាលពីសប្តាហ៍មុន ខណៈក្លិបកំពុងនៅលេខ១៩ ក្នុងក្របខណ្ឌ Premier League និងតាមពីក្រោមក្រុមសុវត្ថិភាព ២ពិន្ទុ។
Dyche អាយុ៥១ឆ្នាំនៅក្រៅការងារអ្នកចាត់ការមួយរយៈធំមកហើយ ក្រោយត្រូវបានបណ្តេញចេញដោយ Burnley កាលពីខែមេសាឆ្នាំមុន៕