
ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ថាខ្លួនមានអារម្មណ៍សប្បាយចិត្តនៅក្លឹបថ្មី PKNS
ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បាននិយាយថាថាខ្លួនមានអារម្មណ៍សប្បាយចិត្តនៅ PKNS ក្រោយផ្ទេរមកកាន់ក្លឹបថ្មីនៅទឹកដីម៉ាឡេស៊ីកាលពីពេលថ្មីៗនេះ។
កាលនិយាយបែបគឺនៅក្រោយពេលដែលអតីតសមាជិកបឹងកេតខាងលើទើបតែរកគ្រាប់បាល់១គ្រាប់ក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យ PKNS FC ក្នុងការប្រកួតមិត្តភាពដោយយកឈ្នះ PKNP FC ក្នុងលទ្ធផល ២-១កាលពីសប្តាហ៍មុន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ការប្រកួតលីគរដូវកាលថ្មីគ្រោងនឹងចាប់ផ្តើមនាដើមខែកុម្ភៈខាងមុខ ដោយនេះគឺជាការវិលត្រឡប់ទៅលីគកំពូលម៉ាឡេស៊ីជាលើកទី២របស់ ចាន់ វឌ្ឍនាកា។
គួរឲ្យដឹងថា ម្ចាស់អាវលេខ១១របស់ក្រុមគោព្រៃកម្ពុជាបានចូលលេងជម្រើស១១នាក់ដំបូង ហើយរកគ្រាប់បាល់បាននៅនាទីទី១៨នៃវគ្គទី១ ប៉ុន្តែនៅនាទី៣៥ក្រុម PKNP បានតាមស្មើវិញតាមរយៈការទាត់បាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Yashir Islame ហើយចូលមកដល់វគ្គទី២ FAIZAT GHAZALI ក៏ស៊ុតគ្រាប់បាល់ជ័យជម្នះនៅនាទី៩០តែម្តង។