តើ Liverpool និងខាតបង់យ៉ាងណាខ្លះបើ Coutinho ចាកចេញពី Barcelona ទៅចូលរួមជាមួយ Manchester United?
ព័ត៌មាននៅលើគេហទំព័របរទេសកំពុងតែសរសេរវាយលុកជាខ្លាំងទៅនិងការដោះដូរកីឡាករដែលមានតម្លៃខ្លួនដ៏មហាសាលមួយរូបរបស់ក្រុមអ្នកបុណ្យ Barcelona-Philippe Coutinho ដោយពួកគេទាំងនោះបានបង្ហើបថាក្រុមបិសាចក្រហម Manchester United កំពុងត្រូវបានចាប់អារម្មណ៍និងបានដាក់តម្លៃជាងមួយរយលានផោនក្នុងការនាំយកកីឡាកររូបនេះមកកាន់ទឹកដី Old Trafford។
កីឡាកររបស់ប្រេស៊ីលរូបនេះត្រូវបាន Barcelona ដែលជាក្រុមខ្លាំងនៅ La Liga នាដែនដីអេស្ប៉ាញបានទិញយកពីក្លិប Liverpool ក្នុងតម្លៃ ១៤៥លានផោននាដើមឆ្នាំ២០១៨កន្លងទៅនេះ។ ថ្វីត្បិតតែទិញពេញថ្លៃអីចឹងមែនតែក្រុមអ្នកបុណ្យនេះត្រូវបង់ថ្លៃបន្ថែមទៀតទៅអោយ Liverpool ទៅតាមលក្ខខណ្ឌដែលបានព្រមព្រៀងលើកិច្ចសន្យាទិញលក់កីឡាករដែលបានចែងថា បើ Coutinho លេងអោយ Barcelona អោយបាន២៥ប្រកួតក្នុងមួយរដូវកាលនៃក្របខ័ណ្ឌ La Liga ហើយកើនដល់ចំនួនជាងមួយរយប្រកួត នុះក្រុមដែលដឹកនាំដោយលោក Valverde ត្រូវបង់លុយចូលក្នុងគណនី Liverpool ភ្លាមចំនួន៤.៤លានផោន។ គិតចាប់មកដល់ពេលនេះ Coutinho លេងអោយ Barcelona បាន៣៤ប្រកួតហើយៗហង្សក្រហមក៏មិនអាចទទួលលុយបន្ថែមនេះបានដែរបើសិនជា Coutinho ត្រូវលក់ចេញទៅ Man Utd នៅពេលនេះមែននោះ។
មួយវិញទៀត Barcelona បានបង់លុយ ៤.៤លានរួចហើយអោយ Liverpool ក្នុងករណីកីឡាករប្រេស៊ីលរូបនេះបានជួយក្រុមលេងនៅក្នុង Champions League (បង់អោយគ្រប់រដូវកាល)។ ដូច្នេះទឹកប្រាក់បន្ថែមរបស់ Liverpool និងលែងទទួលបានពី Barcelona ទៀតហើយបើសិនជា Coutinho ក្លាយជាកីឡាកររបស់ Manchester United មែននោះ។