Antonio ឈ្នះ ធឿន ធី ជាបេក្ខភាពដណ្តើមខ្សែក្រវាត់នៅភូមាជាមួយ ម្ទេសខ្មាំង
អ្នកប្រដាល់ព័រទុយហ្គាល់ Antonio ដែលឈ្នះពិន្ទុកីឡាករគុនខ្មែរ ធឿន ធី នាសង្វៀន ស៊ី អិន ស៊ី កាលពីម្សិលមិញជាជើងខ្លាំងប្រចាំសង្វៀន Letwei របស់ប្រទេសភូមា ដែលគេចាត់ទុកជាកីឡាករ លំដាប់កំពូលក្នុងប្រភេទទម្ងន់ជាមួយ ពេជ្រ ម្ទេសខ្មាំង របស់កម្ពុជាដែលធ្លាប់ឈ្នះក្នុង កម្មវិធី នោះដែរ ។
ជាពិសេសកីឡាករជនជាតិព័រទុយហ្គាល់ ក៏ស្ថិតនៅក្នុងបេក្ខភាពត្រូវដណ្តើមខ្សែក្រវាត់ក្នុងកម្មវិធីដ៏ធំ របស់មីយ៉ាន់ម៉ានេះដែរ ស្របពេលអ្នកប្រដាល់គុនខ្មែរ ពេជ្រ ម្ទេសខ្មាំង ដែលធ្លាប់ឈ្នះកីឡាករភូមា ក៏ត្រូវចេញទៅប្រកួតនៅអំឡុងខែកុម្ភៈនេះជាលើកទីពីរផងដែរ ។
ដូចនេះពួកគេទាំងពីរនាក់អាចជាបេក្ខភាពភាពត្រូវដណ្តើមខ្សែក្រវាត់ជាមួយគ្នាលើទម្ងន់ Lightweight (57-60kg) ប៉ុន្តែមិនទាន់ច្បាស់ថា អាចនឹងប៉ះគ្នានោះទេ ដោយត្រូវរង់ចាំការបញ្ចេញតារាងប្រកួតជា ផ្លូវការរបស់កម្មវិធី wlc – world lethwei championship ជាមុនសិន ៕