ឬទ្ធិ សាស្ដ្រាវុធ បង្ហើបមូលហេតុឈប់ពីគុនខ្មែរ
ជារឿងមួយដែលគួរអោយសោកស្តាយដែលអ្នកប្រដាល់គុនខ្មែរវ័យក្មេងមានបច្ចេកទេសល្អលើសង្វៀន ឬទ្ធិ សាស្ដ្រាវុធ បានប្រកាសលាឈប់ពីការប្រឡូកលើសង្វៀនគុនខ្មែរ យ៉ាងគួរអោយភ្ញាក់ផ្អើល ។
អ្នកប្រដាល់ដើមកំណើតខេត្តសៀមរាប បានប្រាប់ MSR SPORT ថា រូបគេពិតជាបានលាឈប់ប្រាកដមែន ដោយសារតែយល់ឃើញថាមិនអាចបន្តទៅបានទៀត បន្ទាប់ពីការចាញ់២ទៅ៣ ប្រកួតចុងក្រោយ និងយកពេលវេលាមើលថែម្តាយដែលកំពុងឈឺផង ។
កូនសិស្សរបស់លោក ជា ឬទ្ធិ បន្ថែមថា ដោយសារស្រលាញ់គុនខ្មែរ ទោះបីរូបគេឈប់ឡើងសង្វៀន ក៏នៅតែហ្វឹកហាត់គុនខ្មែរដែរនៅពេលទំនេរ ។
ឬទ្ធិ សាស្ដ្រាវុធ ចាប់ផ្តើមហ្វឹកហាត់ប្រដាល់គុនខ្មែរដំបូងនៅឆ្នាំ ២០១៨ ជាមួយលោកគ្រូ ជា ឬទ្ធិ ក្នុងក្លិបប្រដាល់គុហារព្រហ្មជ័យ ខេត្តសៀមរាប ដោយឆ្លងកាត់ការប្រកួតចំនួន ៤០ ដង ឈ្នះ ៣៤ និងចាញ់៦ ហើយធ្លាប់ចេញទៅប្រកួតនៅប្រទេសថៃម្តង ដោយផ្តួលអោយ គូប្រកួតសន្លប់ទឹកទី១ ៕