សម ថារ័ត្ន ប្រាប់មូលហេតុដែលរូបនាងប្រកែកមិនចូលរួមទស្សនាការប្រកួតរបស់ ប៉ាគីអាវ
កីឡាការិនីល្បុក្តតោ សម ថារ័ត្ន ក្រោយពីរូបនាងបានទៅដល់ផ្ទះស្តេចប្រដាល់ហ្វីលីពីន ប៉ាគីអាវ នៅឯសហរដ្ឋអាមេរិក នឹងបានចូលរួមហ្វឹកហាត់ជាមួយ ប៉ាគីអាវ រួចមក បានធ្វើឲ្យកីឡាការិនីរូបនេះនឹងមិនអាចបំភ្លេចបាននៅក្នុងឆាកជីវិតមួយនេះ។
ជាមួយគ្នានេះដែរ សម ថារ័ត្ន ត្រូវបានក្រុមការងារ និង ប៉ាគីអាវ ផ្ទាល់បានអញ្ជើញរូបនាងឲ្យចូលរួមទស្សនាការប្រកួតរបស់ ប៉ាគីអាវ និង ប្រ៊ូនណឺ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ម៉ោងនៅកម្ពុជា តែផ្ទុយមកវិញរូបនេះបានបង្ហាញនូវការខកចិត្តសោកស្តាយខ្លាំងណាស់ ដែលមិនអាចទៅទស្សនាការប្រកួតដ៏កក្រើកនេះបាន ដោយសារតែ Visa របស់នាងត្រូវផុតកំណត់នៅថ្ងៃទី១៤ ហើយរូបនាងក៏ត្រូវហោះពីសហរដ្ខអាមេរិកមកស្រុកខ្មែរវិញនៅថ្ងៃទី១៣ និយាយរួមដោយសារតែ Visa ត្រូវផុតកំណត់មុនថ្ងៃប្រកួតនេះហើយ ទើបរូបនាងបានបង្ហាញនូវការសោកស្តាយ ព្រោះនេះគឺជារឿងដែលកម្របានជួបនឹងមានសំណាង តែយ៉ាងណាក៏ដោយ ក៏កីឡាការិនីល្បុក្តតោរូបនេះ បានបង្ហាញនូវការអរគុណយ៉ាងខ្លាំងដែលក្រុមការងារ ប៉ាគីអាវ ផ្តល់ឪកាសដ៏មហាអស្ចារ្យដល់រូបនាង។
សូមបញ្ជាក់ថា ការប្រកួតរបស់ស្តេចប្រដាល់ប្រទេសហ្វីលីពីន ប៉ាគីអាវ និង ប្រ៊ូនណឺ ក៏នឹងធ្វើការផ្សាយបន្តផ្ទាល់តាម CBS ផងដែរនៅថ្ងៃទី២០ ខែមករា នេះ វេលាម៉ោង១២ថ្ងៃត្រង់តទៅ៕