
Terengganu FC របស់ ធារី ចន្ថាប៊ីន ធ្វើដំណើរទៅប្រកួតមិត្តភាពជាមួយក្រុមខ្លាំងៗវៀតណាម
ក្លឹបបាល់ទាត់លីគកំពូលម៉ាឡេស៊ី Terengganu FC ដែលជាទ្រនំដ៍ជោគជ័យរបស់ ខ្សែបម្រើ-ការពារ ជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន នឹងធ្វើដំណើរទៅប្រទេសវៀតណាម ដើម្បីប្រកួតបាល់ទាត់លក្ខណះមិត្តភាព ដកស្រង់បច្ចេកទេស ជាមួយក្រុមធំៗនៅលីគកំពូលវៀតណាម។
ក្នុងដំណើរវិសមកាល Pre-Season Tour 2019 Terengganu FC មានការប្រកួត3ប្រកួត ជាមួយក្រុមខ្លាំងៗប្រចាំលីគកំពូលវៀតណាម3ក្រុម ។ ប្រកួតមិត្តភាពដំបូងនៅទឹកដីវៀតណាម Terengganu FC ត្រូវប៉ះ Binh Doung FC នៅថ្ងៃទី 14 មករា 2019 នៅកីឡដ្ឋាន Binh Doung Province ។ ប្រកួតទី2 Terengganu FC ត្រូវប៉ះ Truong Giang FC នៅថ្ងៃទី 16 មករា 2019 នៅកីឡដ្ឋាន Thanh Long Stadium ។ ប្រកួតចុងក្រោយ Terengganu FC ប៉ះក្រុមខ្លាំងលីគកំពូលវៀតណាម Quang Ninh FC នៅថ្ងៃទី 17 មករា 2019 នៅកីឡដ្ឋាន Thanh Long Stadium ដដែល។
គូរបញ្ជាក់ផងដែរថា Terengganu FC ជាសមាជិកលីគកំពូលម៉ាឡេស៊ីនៅរដូវកាល 2018 ក្រោយបានកៅអីពីលីគលំដាប់ទី2 ពោលគឺជើងឯករងដែលធ្វើឲ្យក្លឹបនេះមានឱកាសអាចលេងលីគកំពូលម៉ាឡេស៊ីបាន។ ក្នុងឆ្នាំ2018 Terengganu FC បានទិញសមាជិកជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន ទៅរួមរស់ជាមួយក្លឹប។ ក្នុងរយៈពេលមួយរដូវកាល Terengganu FC ប្រកួត 22ប្រកួត ឈ្នះ10 ស្មើ4 និងចាញ់8 មាន32ពិន្ទុ ទទួលបានលេខ5 ប្រចាំរដូវកាល 2018 ហើយ ធារី ចន្ថាប៊ីន ទទួលបានកិច្ចសន្យា1ឆ្នាំបន្ថែម ក្នុងការលេងជាមួយក្លឹប រដូវកាល2019។