លោក Ralf Rangnick ថា នឹងបន្តធ្វើជាទីប្រឹក្សាក្លិបពេលលោក Erik ten Hag មកកាន់តំណែងនៅ Manchester United
អ្នកចាត់ការបណ្តោះអាសន្នលោក Ralf Rangnick បានបញ្ជាក់ថា លោកនឹងធ្វើជាទីប្រឹក្សារបស់ក្លិប ពេលលោក Erik ten Hag មកកាន់តួនាទីបន្តពីលោកក្នុងការធ្វើជាអ្នកចាត់ការ Manchester United នៅដំណាច់រដូវកាលនេះ។
លោក Ralf Rangnick បានអោយដឹងក្រោយចប់ការប្រកួតដែល Man UTD ស្មើគ្នា ១-១ នឹង Chelsea កាលពីយប់មិញថា “អ្វីដែលខ្ញុំអាចបញ្ជាក់បាននៅពេលនេះគឺ ប្រាកដណាស់ខ្ញុំបន្តការងាររបស់ខ្ញុំជាទីប្រឹក្សារបស់ Manchester United នៅដំណាច់រដូវកាលនេះ រយៈពេល២ឆ្នាំទៀត។ ហើយជាការពិត ខ្ញុំពិតជាទន្ទឹងរង់ចាំការងារនោះខ្លាំងណាស់។”
សូមបញ្ចាក់ថាលទ្ធផលនេះគឺ Man UTD ឈរលេខ៦ មាន៥៥ពិន្ទុពី ៣៥ប្រកួត តិចជាក្រុមលេខ៤ Arsenal ៥ពិន្ទុ តែ Arsenal លេងយឺតជាងដល់ទៅ២ប្រកួត។ រីឯ Chelsea នៅលេខ៣ មាន៦៦ពិន្ទុ៕
the Nightmare-